សាលាខេត្តបន្ទាយមានជ័យ កិច្ចប្រជុំស្តីពី ត្រៀមបង្ការ មុនពេល ទឹកជំនន់ ចូលមកដល់ នៅពេលខាងមុខ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២នេះ ក្នុងសាលប្រជុំ សាលាខេត្តបានបើក កិច្ចប្រជុំស្តីពីការត្រៀម បង្ការ មុនពេលទឹក ជំនន់ចូលមកដល់ នៅពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការ ចូលរួម លោក ឃុនសុខា ទីប្រឹក្សាគណៈកម្មការ ជាតិគ្រប់គ្រងគ្រោះ មហត្តរាយ លោកលីសុ វណ្ណារិទ្ធ អភិបាលរងខេត្ត អភិបាលស្រុក ក្រុង មេឃ ចៅសង្កាត់ និងក្រុមប្រឹក្សា ជាច្រើននាក់។

កិច្ចប្រជុំនេះ លោកលីសុ វណ្ណារិទ្ធ បានអានរបាយការណ៍ស្តី ពីស្ថានភាពគ្រោះ មហត្តរាយមានរយះ ពេល៧ខែ ក្នុងឆ្នាំ ២០២២នេះ មានផលប៉ះពាល់ និងមានការខូចខាត ១/ខ្យល់កន្ត្រាក់ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋមាន ចំនួន ៦៨០ខ្នង ឆ្ងន់៩០ខ្នង របើកស័ង្កសីចំនួន ៦.៤០៥សន្លឹក ក្បឿងចំនួន១១១សន្លឹក សាលារៀន៦ខ្នង បង្គោលភ្លើង៧ដើម និងមានមនុស្ស របួស៦នាក់ស្រី១នាក់។ ២/រន្ទះបាញ់មនុស្សស្លាប់ ៣នាក់ស្រី១នាក់ កុមារ១នាក់ របួស១នាក់ ៣/អគ្គីសភ័យ ឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២៤ខ្នង ខូចខាតទាំង ស្រុង២៤ខ្នង ៤/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានមនុស្ស របួសដាច់ជើង១នាក់។

ស្ថានភាពជំនន់ទឹកភ្លៀង គិតពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២នេះនៅ ស្រុកម៉ាឡៃតិចតួច ទឹកស្រកច្រើនមិន មានផលប៉ះពាល់លំ នៅដ្ឋានរបស់ ប្រជាពលរដ្ឋនោះទេ។

ក្នុងកិច្ចប្រជុំនោះលោក ឃុន សុខា បានមានប្រសាសន៍ថា តាមការសន្និដ្ឋានរបស់លោក ការប្រែប្រួលអាកាសធាតុ ទឹកជំនន់វាអាចកើត មានឡើងនាពេលខាងមុខ ក្នុងនោះលោកបានឲ្យ ស្រុក ក្រុង និង ឃុំសង្កាត់ ត្រៀម បង្ការគ្រោះ មហន្តរាយមុនរដូវ ទឹកជំនន់ដែលអាច កើតមានជាយថាហេតុ ក្នុងពេលខាងមុខ ក្នុងការត្រៀមបង្ការទុកជាមុន នៅពេលមាន គ្រោះមហន្តរាយ កំឡុងពេលគ្រោះមហន្តរាយ និងក្រោយពេលមាន គ្រោះមហន្តរាយ ដោយទឹកជំនន់នេះ ព្រោះវាមានសារៈ សំខាន់ណាស់។

ក្នុងនោះលោកបាន ធ្វើការណែនាំដល់ស្រុក ក្រុង និង ឃុំសង្កាត់ ត្រូវសហការជា មួយភាគីពាក់ព័ន្ធ ទាំងអស់ផ្ដល់ព័ត៌មាន ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពី គ្រោះមហន្តរាយនានា និងពិនិត្យតាមដាន ជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមាន ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ពិសេសបញ្ហា គ្រោះទឹកជំនន់ អាចកើតមាននៅ ក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ ក្រុមការងារ ក្នុងការចុះជួយប្រជាពល រដ្ឋរងគ្រោះ បានទាន់ពេល វេលាផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *