(ខេត្តបន្ទាយមានជ័យ)៖ ពិធីផ្សព្វផ្សាយរបប សន្តិសុខសង្គមផ្នែក ប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ត្រូវបានបើកកិច្ចប្រជុំ នៅក្នុងសាល ប្រជុំសាលាខេត្ត នៅល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២។
ក្នុងនោះមានការចូលរួម លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ តំណាងសហគ្រាស គ្រិៈស្ថាន និងមន្ទីរពាក់ព័ន្ធ ចូលរួម ៣០០នាក់។
លោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះវាមាន សារៈសំខាន់ណាស់សំរាប់ តំណាងនិយោជក ដែលជាតួអង្គសំខាន់ តំណាងឲ្យរោងចក្រ សហគ្រាស ដែលពាក់ព័ន្ធនឹង លក្ខខណ្ឌការងារ ក្នុងការបង្កើនភាពជាដៃគូ ជាមួយសហជីពមូលដ្ឋាន ក្នុងន័យផ្សព្វផ្សាយរបប សន្ដិសុខសង្គម ផ្នែកប្រាក់សោធនឲ្យ បានទូលំទូលាយ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលទទួលបាននៅ ពេលដល់អាយុចូ លនិវត្តន៍។
លោកអ៊ុរាត្រីបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា នៅក្នុងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ ជាកាតព្វកិច្ចនៅ ពេលដែលបងប្អូន ដល់អាយុចូលនិវត្តន៍ ក៏មានរបបសន្ដិសុខ សង្គមផ្នែកថែទាំសុខភាព ដូច្នេះបន្ទាប់ពីបងប្អូន ចូលនិវត្តន៍ គឺមិនបារម្ភនៅពេលមានជំងឺ ត្រូវចំណាយទៅលើការ ព្យាបាលឡើយ ដែលនេះជាការយក ចិត្តទុកដាក់ខ្ពស់ បំផុតរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់វណ្ណៈ ប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ របស់ក្រុមបក្សប្រឆាំង និងបក្សកាន់ អំណាចឡើយ។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុកសមវិទ្យាបាន ធ្វើការក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ និយោជិត និងនិយោជក ត្រូវចូលរួមការពារខ្លួនតាម វិធានសុខាភិបាល ឲ្យបានម៉ត់ចត់ ជាពិសេសត្រូវទៅ ទទួលយក វ៉ាក់សាំងនៅតាមទី តាំងដែលបានរៀបចំ ដើម្បីឲ្យអត្រា អ្នកចាក់ដូសជំរុញ មានភាពស៊ាំនៅ ក្នុងសហគមន៍ កាន់តែច្រើន ហើយជាពិសេសទៀត ត្រូវអនុវត្តឱ្យបាន ជាប់ជាប្រចាំ នូវប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ។
លោក អ៊ុកសមវិទ្យា បានធ្វើការសំណូមពរយ៉ា ងទទូចទៅកាន់តំណាង និយោជកដែលបាន ចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយក ចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ ទាំងឡាយពាក់ព័ន្ធទៅ នឹងរបបសន្ដិសុខ សង្គមផ្នែកប្រាក់ សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយ បន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យបានទូលំទូលាយ ប្រកបដោយភាព ត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យ មានការចូលរួមអនុវត្ត កាតព្វកិច្ចស្រប តាមច្បាប់ស្តីពីរបប សន្តិសុខសង្គម ពេញលេញប្រកប ដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួល នូវការញុះញង់ ការទទួលព័ត៌មាន មិនពិតពីក្រុមជនអគតិ មួយចំនួនតូចផងដែរ៕