កម្លាំងនគរបាល ខេត្តស្ទឹងត្រែងឃាត់ ខ្លួនជនជាតិឡាវម្នាក់ រួមទាំងគ្រឿងញៀន ជិត៣គីឡូក្រាម

(ខេត្តស្ទឹងត្រែង)៖ គ្រឿងញៀនប្រហែល ៣គីឡូក្រាមត្រូវបាន កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការនគរបាល ខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឡាវម្នាក់ កាលពីព្រលប់ថ្ងៃទី ០២ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១៩និង ៣០នាទីត្រង់ចំណុច ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះសា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ឡាវមានទីលំនៅ បច្ចុប្បន្ន ភូមិ ឡាក់សៅ ស្រុក ខាំកឺប ខេត្ត បូលីខាំសៃ ប្រទេសឡាវ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយពី ឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ញៀនប្រភេទម៉េតំ ហ្វេតាមីនICE ចំនួន ០៣កញ្ចប់ធំ ប្រហែល ០៣គីឡូក្រាម ទូរស័ព្ទចំនួន០២គ្រឿង និង អត្តសញ្ញាណ ប័ណ្ណចំនួន១សន្លឹក។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាការ ចុះបង្ក្រាបជនសង្ស័យ ចែកចាយគ្រឿងញៀន​ខាងលើនេះគឺ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងប្រឆាំង គ្រឿងញៀន ខេត្តស្ទឹងត្រែង និងកំលាំង ( BLO ) បានបើកកិច្ច ប្រតិបត្តិការ ទើបបង្ក្រាប ករណីជួញដូរគ្រឿងញៀន ខុសច្បាប់ខាងលើ នេះបានតែម្តងទៅ ។

បច្ចប្បន្នជន សង្ស័យរួមគ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នគរបាលនៃស្នង ការរដ្ឋាននគរ បាលខេត្តស្ទឹងត្រែង កសាងសុំនុំរឿង បញ្ជូន​ទៅកាន់តុលា ការដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *