ខេត្តបន្ទាយមានជ័យ)៖ បុរស់៤នាក់ក្នុងនោះមាន ម្នាក់ស្គាល់គ្នាឆាតតាម ហ្វេសបុកនិយាយគ្នា លេងជាស្រីរង គ្រោះជាច្រើនថ្ងៃស្រាប់តែ ឈានដល់ណាត់ស្ត្រី ឲ្យមកលេងក្នុងបន្ទប់ ជួលគ្រាន់តែមកដល់ មិនបាននិយាយគ្នា ឲ្យបានពេញមាត់ ផងស្រាប់តែខាងប្រុស ចាប់រំលោភស្ត្រីរង គ្រោះបានសម្រេច ក្រោយពីធ្វើសកម្មភាព រួចមានបក្សពួក៣នាក់ មករំលោភម្នាក់ម្តងរហូត បានសម្រេចទាំងអស់។
ក្រោយពីរំលោភហើយស្រ្តី រងគ្រោះមានឈ្មោះ រ.ស.វ អាយុ ១៥ឆ្នាំ បានមកប្តឹងនៅប៉ុស្តិ៍ អូរអំបិលហើយបាន រៀបរាប់ប្រាប់ សមត្ថកិច្ចថា រយះពេលជាច្រើនថ្ងៃនេះ ខ្លួនបានឆាតតាម ហ្វេសបុកនិយាយគ្នាលេង ជាមួយប្រុសម្នាក់ ដោយខ្លួនមិនបាន ស្គាល់មុខគ្នាសោះ លុះនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ជនសង្ស័យបានឲ្យខ្លួន មកជួបនៅបន្ទប់ជួល ទល់មុខស្ថានីយ៏ទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ខ្លួនបានយល់ព្រម មកតាមការណាត់ជួប គ្រាន់តែជិៈម៉ូតូមកបន្ទប់ មិនទាន់បាននិយាយគ្នា អីផងស្រាប់តែជន សង្ស័យចាប់ចូលក្នុង បន្ទប់រំលោភរហូតបាន សម្រេចតែម្តង ក្រោយពីធ្វើ សកម្មភាពហើយ ស្រាប់តែមានបក្ស ពួកជនសង្ស័យ៣នាក់ មកចាប់រំលោភម្តង ម្នាក់បានសម្រេចទាំងអស់ ទើបស្ត្រីរងគ្រោះ វិលត្រឡប់មកផ្ទះ ស្របពេលនោះដឹង ដល់ពូទើបជួនមក ដាក់ពាក្យប្តឹងតែម្តង។
ក្រោយពីទទួលបណ្តឹងហើយ កម្លាំងជំនាញក្រុង និងប៉ុស្តិ៍នគរបាល បានចុះស្រាវជ្រាវរហូត ដល់វេលាម៉ោង ៥ល្ងាច ទើបចាប់ខ្លួនជនសង្ស័យបាន មានឈ្មោះហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ ជាសង្សារ ស្រុកកំណើតភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ស្នាក់នៅបណ្តោះ អាសន្នផ្ទះជួលស្ថិត នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ហើយបាប់បាន ២នាក់បន្តទៀត ចំណែកម្នាក់ទៀតគេច ខ្លួនបាត់បញ្ជូនយកមក សាកសួរនៅអធិការដ្ឋាន នគរបាលក្រុង សិរីសោភ័ណ ។
ជនសង្ស័យបាន សារភាពថាខ្លួន និងមិត្តភ័ក្រ្ត ៣នាក់ទៀត ១/មានឈ្មោះម៉ៅ ភេទប្រុស អាយុ២២ឆ្នាំមុខរបរ បើកឡានដឹកទឹកកក ស្រុកកំណើត ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ស្នាក់នៅបន្ទប់ជួលជា មួយគ្នាគេចខ្លួនបាត់ ទី២/ឈ្មោះ ភិល ភេទប្រុស អាយុ២៤ឆ្នាំមុខរបរបើក ឡានដឹកទឹកកក ទី៣/ ឈ្មោះ ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកក ស្នាក់នៅបន្ទប់ ជួលជាមួយគ្នា ទាំងបួននាក់ពិតជាបាន ធ្វើសកម្មភាពរំលោភជន រងគ្រោះពិតប្រាកដមែន។
លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសេរីសោភ័ណបាន ប្រាប់អ្នកយកព័ត៌មាន ដឹងថាជនសង្ស័យទាំង ៤ នាក់ក្រោយពីសួរនាំ និងធ្វើកំណត់ហេតុរួច កំលាំងជំនាញបាន បញ្ជូនជនសង្ស័យទាំ ង៣ទៅតុលាការ ដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់ហើយ ចំណែកម្នាក់ទៀត កំពុងតាមចាប់៕