(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បានស្នើរសុំដល់ភាគីថៃ ឲ្យមានដំណើរការ ការធ្វើកាតជូន ប្រជាពលរដ្ឋខ្មែរ ក្នុងក្រុងប៉ោយប៉ែត សារឡើងវិញ ដើម្បីឲ្យប្រជាពល រដ្ឋខ្មែរចេញ ចូលផ្សារលុងក្លឿរ ទៅព្រឹកវិលល្ងាចបាន តែភាគីថៃ និងយកសំណើទាំង នេះរាយការណ៍ជូនថ្នាក់ ដឹកនាំខាងលើសិន ទើបអាចសម្រេចបាន។
លោក អ៊ី ចំរើន បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា កិច្ចពិភាក្សារវាង លោកនាយប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ ច្រកទ្វារព្រំដែនខ្លងលឹក នៅក្នុងស្នាក់ការប៉ុស្តិ៍ នគរបាលអន្តោរប្រវេសន៍ ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ ស្ដីអំពីការស្នើសុំ ឲ្យមានការដំណើរការ ការធ្វើកាតជូន ប្រជាពលរដ្ឋខ្មែរក្នុង ក្រុងប៉ោយប៉ែត សារឡើងវិញ នេះជាលើក ទី៤ហើយដែល នាយប៉ុស្តិ៍បានស្នើរ សូមខាងភាគីថៃ ធ្វើកាតជូនបងប្អូនខ្មែរ ចេញ និងចូល ព្រឹក ល្ងាច ដើម្បីចូលផ្សារ លុងក្លឿរ តែខាងភាគីថៃនៅ តែមិនទាន់ព្រមទៀត។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងបន្តទៀតថា ក្នុងជំនួបនោះដែរ ក៏ដើម្បី ពង្រឹងកិច្ច សហការល្អជាមួយ មេប៉ុស្តិ៍ខាងភាគីទាំងពីរ ក្នុងការទប់ស្កាត់ បទល្មើសនានា និងបានជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងបងប្អូន ប្រជាពលរដ្ឋ និងអាជីវករ ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយ ស្រួលដល់ការចេញ ចូលដល់ពួកគាត់កុំ ឲ្យមានកកស្ទះផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើនបានបញ្ជាក់ ប្រាប់អ្នកយកព័ត៍មានឲ្យ ដឹងបន្តទៀតថា នៅកិច្ចពិភាក្សានេះ លោកក៏បានស្នើ សុំឲ្យមានការដំណើរការ ការធ្វើកាត (IMGIMIGRATION CARD) ជូនប្រជាពលរដ្ឋខ្មែរក្នុង ក្រុងប៉ោយប៉ែត សារឡើងវិញ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅ ក្នុងផ្សាររ៉ុងក្លឿ ហើយការស្នើសុំនេះ គឺជាលើកទី៤ហើយផងដែរ ។
លោកបញ្ជាក់បន្ថែម ចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូន ថ្នាក់ដឹកនាំរបស់ គេបន្តទៀត សម្រេចយ៉ាងណានោះ ខាងថៃនិងជម្រាប ជូនដំណឹងនៅ ពេលក្រោយទៀត៕