សមត្ថកិច្ចនគរបាល ស្រុកអន្លង់វែង ស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ និងបក្សពួកជា ក្រុមក្មេងទំនើងចំនួន ៧នាក់  ដែលបានដេញ វាយកាប់ចាក់គ្នា បណ្តាលឱ្យស្លាប់..!!!

(ខេត្តឧត្ដរមានជ័យ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្ត   និងមានការ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការងារនគរ បាលព្រហ្មទណ្ឌ  ព្រមទាំងដឹកនាំ សម្របសម្រួលនិតិវិធីពី ឯកឧត្តម តូច សុភក្តី  ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត    លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរ បាលស្រុកអន្លង់វែង បានដឹកនាំកម្លាំង ចុះស្រាវជ្រាវកំណត់មុខ សញ្ញាឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកបានជា បន្តបន្ទាប់សរុបចំនួន ០៧នាក់  ដែលជាក្រុមក្មេង ទំនើងធ្វើសកម្មភាព ដេញគប់វាយកាប់ចាក់គ្នា បណ្តាលឱ្យស្លាប់ជនង រងគ្រោះ ១នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ២៤ និង ២០នាទី នៅតាមដង ផ្លូវជាតិលេខ ៦៧B ចំណុចមុខ ផ្ទះសំណាក់បឹង តាម៉ុក ស្ថិតនៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង  ខេត្តឧត្តរមានជ័យ  និងធ្លាប់ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ចំនួន ២នាក់ កាលពីពេលកន្លងទៅ ។

វត្ថុតាងដែលសមត្ថកិច្ច ចាប់ដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០៤ គ្រឿង កាំបិតប៉័ងតោ ចំនួន ២ ដាវ ចំនួន ០១ ដំបងក្រលាស់ ចំនួន ១ ។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ និងវត្ថុតាងសមត្ថកិច្ច នគរបាលស្រុក អន្លង់វែងកំពុង រៀបចំសំណុំរឿង បញ្ជូនទៅកាន់ ការិយាល័យជំនាញ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *