កម្លាំងកងរាវុធហត្ថចុះបង្ក្រាបបានតែវត្ថុតាងចំណែកមនុស្សបានរត់គេចខ្លួនបាត់បានដោយសុវត្ថិភាព..!!!

កំពង់ធំ÷លោកវរសេនីយ៍ត្រី ឃុន ភារ: មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកស្ទោង បានដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសនេសាទ (ឆក់ត្រី) ស្ថិត នៅត្រង់ចំណុច និយាមការ 447474-1425138 ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ស្ថិតនៅតំបន់ត្រពាំងឈើគល់ ឃុំសំព្រោជ ស្រុកស្ទោង។ • លទ្ធផល÷ជនសង្ស័យបានរត់គេចខ្លួនបាតស្រមោល កម្លាំងបាន ចាប់យកវត្ថុតាងរួមមាន÷ កាណូត(បាឡាស្មាច់+ម៉ាស៊ីន)ចំនួន០៥គ្រឿងអាគុយ០៣ធុង ម៉ាស៊ីនឆក់ត្រី០៣គ្រឿង ដងឆក់ត្រី០៣គូរ ខ្សែភ្លើង១២ម៉ែត្រ កានដាក់ត្រី០៣កាន ត្រីចម្រុះ+អន្ទង់១៥គីឡុក្រាម (វត្ថុតាង÷ បានប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលជលផលស្ទោង យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី) ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *