ប្រជាពលរដ្ឋក្រីក្រ ចំនួន៥គ្រួសារ ក្នុងឃុំចំនួន៣ ទទួលអំណោយពី ក្រុមការងារយុវជន គណៈបក្សប្រជាជន កម្ពុជាស្រុសំពៅលូន..!!!

(ខេត្តបាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជាដឹកនាំ ដោយ លោក (ត្រៃ រ័ត្ន )ជាអភិបាល.រងស្តីទីនិងជាប្រជាធានយុវជនគណៈបក្សប្រជជនកម្ពុជាស្រុកសំពៅលូនបានដឹកនាំក្រុមការងារយុវជនគណៈបក្សប្រជាជនស្រុកនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងការខ្វះខាតចំនួន៥គ្រួសារក្នុងឃុំចំនួន៣ស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង។ ប្រជាពលពលរដ្ឋដែលទទួលអំណោយក្នុងនោះមាន ១-ឈ្មោះ មុត ផល្លា អាយុ៤៣ឆ្នាំ រស់នៅភូមិអូរល្វា ឃុំជ្រៃសីមា ជាគ្រួសារគ្រួសារក្រីក្រ និងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន។ ២-ឈ្មោះ រៀម ស៊ីថា អាយុ៥៤ឆ្នាំ មានទីលំនីភូមិឈើទា ឃុំសិរីមានជ័យ គ្រួសារក្រីក្រនិងមានជីវភាពខ្វះខាត។ ៣-ឈ្មោះ ហែម ផាត អាយុ៧៥ឆ្នាំ មានទីលមនៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ គ្រួសារក្រីក្រ និងជាចាស់ជរាគ្មានទីពឹង។ ៤-ឈ្មោះ សូ ពិសិដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ឃុំសន្តិភាព គ្រួសារក្រីក្រ គ្រោះថ្នាក់ចរាចរ សម្រាកព្យាបាលនៅគេហដ្ឋាន។ ៥-ឈ្មោះ វណ្ណ ណេង អាយុ២១ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព គ្រួសារក្រីក្រ គ្រោះថ្នាក់ចរាចរ សម្រាកព្យាបាលនៅគេហដ្ឋាន។ គ្រួសារទាំង៥នាក់ខាងលើក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម ត្រីខចំនួន៦កំប៉ុង ទឹកត្រីចំនួន២ដប ទឹកស៊ីអ៉ីវចំនួន២ដប មីចំនួន១កេះ និងថវិការចំនួន២០,០០០០រៀលផងដែរ។ សូមបញ្ជាក់ផងដែរថាអំណោយខាងលើនេះមានការចូលរួមឧបត្ថមដោយ -ឯកឧត្តម សុខ វាសនាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបង ថវិការចំនួន ៦០,០០០០រៀល ថវិការយុវជនគណៈបក្សប្រជាជនកម្ពុជាស្រុកសំពៅលូនចំនួន ២០,០០០០រៀល -លោក ឈឹម សំណាង អនុប្រធានក្រុមការងារយុវជនស្រុក ថវិការចមនួន ២៥,០០០០រៀល អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេះ ទឹកបរសុទ្ធចំនួន១០យួរ ទឺកស៊ីអ៉ីវចំនួន២ដប និងទឹកត្រីចំនួន២ដប -លោកឡុង សាវ៉ាត អនុប្រធានយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ១០,០០០០រៀល -លោក ខូវ ឡាយស៊្រុន អនុប្រធានយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ១០,០០០០រៀល -លោក នូ បូរ៉ា អនុប្រធានយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ៥,០០០០រៀល -លោក ឃឹម រដ្ឋា អនុប្រធានយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ៤,០០០០រៀល -លោក កង ស៊ីណាត សមាជិកយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ៣,០០០០រៀល -លោក អ៊ុង សុខន សមាជិកយុវជន គណៈបក្សប្រជាជនស្រុកសំពៅលូន ថវិការចំនួន ៤,០០០០រៀល និងក្រុមការងារយុវជនឃុំសិរីមានជ័យ ថវិការចំនួន៤,០០០០រៀលផងដែរ។ នេះសបញ្ជាក់អោយឃើញថា គណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនបានធ្វើអោយប្រជាជនកម្ពុជា ណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ហើយសម្តេចបានរកសុខសន្តិភាពជូនប្រជាជនកម្ពុជាពិតៗ មានសម្តេចតេជោ ហ៊ុនសែន គឺមានសន្តិភាព អគុណសន្តិភាព៕ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *