លោកវរសេនីយ៍ទោទឹមវិ ឆ័យ អធិការនគរបាលបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីរក្សាទុកដោយខុសច្បាប់នូវសារធាញៀនក្នុងបទល្មើសជាក់ស្ដែង..!!!

បាត់ដំបង÷លោកវរសេនីយ៍ទោទឹមវិ ឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចុះបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។ នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ៥០ នាទី នៅចំណុចក្រុមទី១៧ ភូមិអូរកណ្តោល  ឃុំសន្តិភាព  ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន  ជនសង្ស័យបាន  ចំនួន ០១ នាក់ ឈ្មោះ ញឿន ផល  ភេទប្រុស  អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមាន: – ម្សៅក្រាមពណ៌សថ្លាច្រកថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០៥ ថង់ និងច្រកក្នុងទុយោចំនួន ០៧ កំណាត់ទុយោ  ទម្ងន់ ១៧.៥០ ក្រាម (ទាំងសំបក)  សង្ស័យមានសារធាតុញៀន – ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន ០១ – ស្លាបព្រាសម្រាប់រំលែកគ្រឿងញៀនលក់ចំនួន ០១ – ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន និងដែកកេះចំនួន ០១ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បី ចាត់ការបន្តតាមនីតិវិធី ៕អត្ថបទដោយលោកសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *