(ខេត្តកំពត)៖ បច្ចុប្បន្នខេត្តកំពត មានកន្លែងផ្តល់ សេវាស្នាក់នៅ ចំនួន ២២៤កន្លែង ក្នុងនោះសណ្ឋាគារ ១៣កន្លែង, ផ្ទះសំណាក់ ១៦៩កន្លែង, បឹងហ្គាឡូ៤១កន្លែង សរុបចំនួន ៣២២០បន្ទប់សម្រាប់ ទទួលភ្ញៀវទេសចរ។
ដោយឡែកក្នុង ចំណោមបឹង ហ្គាឡូ៤១កន្លែង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសម្លឹងឃើញ “ស្លឹកចាកបឹងហ្គាឡូ” ថាសក្តិសម និងស្រស់ស្អាតបំផុត សម្រាប់ឲ្យពួកគេ មកសម្រាក លម្ហែ ជួបជុំ មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារផងដែរ។
ទាក់ទងនឹងដំណើរ កំសាន្តលើទឹក ដីខេត្តកំពត លោកសុភ័ក្ត្រា ដែលរស់នៅរាជ ធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានបឹង ហ្គាឡូស្អាតៗជាច្រើន ដែលរូបលោក ធ្លាប់សម្រាក ប៉ុន្តែពេលមកដល់ ស្លឹកចាកបឹងហ្គាឡូ ហាក់មានអារម្មណ៍ប្លែកគេ និងស្រស់ស្រាយ ភ្លេចទុក្ខកង្វល់ទាំងពួង ព្រោះនៅទីនេះ មានទេសភាពបៃតង មានស្ពានឈើធ្វើ ដំណើរនៅក្រោមម្លប់ ដើមចាកខ្ពស់ៗ សម្រស់ដងព្រែក ដ៏ស្រស់ត្រកាល ពិសេសពេលថ្ងៃរះ និងពេលថ្ងៃលិច លើកំពូលភ្នំចាំងឆ្លុះនឹងផ្ទៃទឹ កព្រែកគឺពិត ជាស្អាតណាស់។
ក្រៅពីទេសភាពល្អឥតខ្ចោះ ទីនេះក៏មានឆ្នេរខ្សាច់ កន្លែងអាំងសាច់ជាប់មាត់ទឹក និងមានបន្ទប់គេងមាន រចនាបទតាមបែបបុរាណ ប៉ុន្តែបំពាក់សម្ភារៈទាន់សម័យនៅខាងក្នុង និងមានសេវាកម្មល្អ។
ចំណែកលោក ឈួ វង្សជីវិន មកពីរាជធានីភ្នំពេញដែរ បានបង្ហាញអំពីចំណាប់ អារម្មណ៍របស់ខ្លួនដែរថា ទីនោះពិតជាកន្លែង ដ៏ស្រស់ស្អាតជាង អ្វីដែលលោកគិត។ បឹងហ្គាឡូនេះមិន ត្រឹមតែផ្សារភ្ជាប់ជីវិត រស់នៅរបស់មនុស្ស ជាមួយនឹងធម្មជាតិទេ តែហាក់ដូចកំពុង បង្ហាញប្រាប់យ៉ាងច្បាស់ថា ធម្មជាតិនឹងមនុស្ស ពិតជាមិនអាចខ្វះគ្នាបាន។
កន្លែងនេះមានផាសុខភាព មានប៉មបីជាន់សម្រាប់ អង្គុយកម្សាន្ត មានស្ពានឈើឆ្លង កាត់ព្រែកចាក ស្ពានឈើរាប់រយ ម៉ែត្រសម្រាប់ដើរតម្រង់ ទៅកាន់បន្ទប់បឹង ហ្គាឡូវនិមួយៗ និងសម្រាប់ដើរលំហែរគយ គន់ទេសភាពព្រៃចាក អង្គុយប៉មស្រូបយក ខ្សល់អាកាសបរិសុទ្ធ ដែលបក់ពីតំបន់ភ្នំផងដែរ។
ម្ចាស់ ស្លឹកចាកបឹងហ្គាឡូ លោកទិត្យ សុវណ្ណ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងគម្រោងស្លឹកចាកបឹងហ្គាឡូ អំឡុងពេលអនាគត នឹងក្លាយទៅជា រីស៊ត និងស្ប៉ា ប៉ុន្តែបច្ចុប្បន្នចាប់ផ្តើម ផ្តល់សេវាកម្មស្នាក់នៅ ជាជំហ៊ានដំបូងសិន។
លោកថា ក្រោយពេលចាប់ ផ្តើមសាងសង់អស់ រយៈពេល៩ខែ គឺសម្រេចបានបឹងហ្គាឡូ ចំនួន១៥ ហើយនឹងបន្តសាង សង់បឹងហ្គាឡូ តាមមាត់ព្រែក កន្លែងស្ប៉ា យ៉ូហ្គា កន្លែងប្រជុំ និងកន្លែងភោជនីយ ដ្ឋានតាមមាត់ព្រែក និងរៀបចំជាឆ្នេរតាម មាត់ព្រែកផងដែរ នៅក្នុងទំហំដីប្រមាណបួន ហិកតាកន្លះ ដែលមានស្ពានឈើ សម្រាប់ដើរនៅក្នុងព្រៃចាក ប្រវែង៧៥០ម៉ឺត្រ។
ស្របពេលដែលកន្លែង ទេសចរណ៍ដ៏សំបូរ បែបដូចខាងលើ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា វិស័យទេសចរណ៍របស់ ខេត្តកំពតមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ដោយមានកន្លែងផ្តល់ សេវាស្នាក់នៅចំនួន ២២៤កន្លែង ក្នុងនោះ សណ្ឋាគា ១៣កន្លែង, ផ្ទះសំណាក់ ១៦៩កន្លែង, បឹងហ្គាឡូ៤១កន្លែង សរុបមានចំនួន ៣២២០បន្ទប់ ប៉ុន្តែក្នុង ចំណោមបឹងហ្គាឡូ ទាំងអស់ ស្លឹកចាកបឹងហ្គាឡូវ ទាក់ទាញជាងគេ ទោះទើបបើកដំណើរការបម្រើសេវា។
លោកបានបន្តថា ពេលស្ថាបនារួចរាល់ លោកប្រធានមន្ទីរ រំពឹងថា ពិតជាមានភ្ញៀវមក កម្សាន្តកាន់តែច្រើនថែមទៀត ហើយកន្លែងនេះ នឹងក្លាយជាគោលដៅ ទេសចរណ៍ដ៏សំខាន់ មួយថ្មីថែមទៀត សម្រាប់ខេត្តកំពត។
សូមបញ្ជាក់ថា ដើម្បីទៅដល់ស្លឹក ចាកបឹងហ្គាឡូ ត្រូវធ្វើដំណើរពី ផ្សារសាមគ្គីកំពត ឆ្ពោះទៅស្ពានថ្មី ពេលដល់គល់ ស្ពានបត់ទៅស្តាំដៃ បន្តដំណើរ រហូតដល់ឃើញ ក្លោងទ្វារវត្តទឹកវិល រួចចូលតាមក្លោងទ្វារ សរុបចម្ងាយប្រមាណ ២គីឡូម៉ែត្រ ទីតាំងស្ថិត ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត៕