ខេត្តបាត់ដំបង បង្កើតសារមន្ទីរ ធនាគាជាតិលើកដំបូង រក្សាកេរ្តិ៍ដំណែល ដល់អ្នកជំនាន់ក្រោយ…

(ខេត្តបាត់ដំបង)៖ ដោយសារការវិវឌ្ឍន៍ លើផ្នែកហិរញ្ញវត្ថុនៅ ក្នុងខេត្តបាត់ដំបង ក៏ដូចជាក្របខ័ណ្ឌ ទូទាំងប្រទេស ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យ ធនាគាជាតិនៃកម្ពុជារៀប ចំកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៅ លើទឹកដីខេត្តបាត់ដំបង ជាផ្លូវការលើកដំបូង ទុកសម្រាប់ជាមជ្ឍមណ្ឌល ឯកសាររូបិយវត្ថុជាតិ ប្រចាំតំបន់ពាយព្យ និងជាកេរ្តិ៍ដំណែល ដល់កូនចៅអ្នកជំនាន់ ក្រោយបានស្គាល់ សិក្សាស្វែងយល់។

លោក ជា សុធន ប្រធានធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង បានប្រាប់ឲ្យនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះថា ការបង្កើតឡើងនូវ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង  បានបញ្ជាក់ពីការ អភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ច និងរូបិយប័ណ្ណ ដែលដើរតួយ៉ាងសំខាន់ ពិសេសជាការស្តារ ឡើងវិញនូវរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ច ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាការប្រមូលឯកសារ រូបភាព រូបិយវត្ថុបុរាណ ទុកជាភស្តុតាង ព្រមទាំងផ្តល់ជាទីកន្លែង ផ្តល់ចំណេះដឹងថ្មីមួយទៀត មានលក្ខណ:ទំនើបកម្ម សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សិស្ស និស្សិតសិក្សា ស្រាវជ្រាវផងដែរ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង ជាមណ្ឌលឯកសារ រូបិយវត្ថុជាតិទី ២ បន្ទាប់ពីទីក្រុងភ្នំពេញ មានទីតាំងជាអគារ បុរាណសម័យអាណានិគម ឋិតនៅតាមកំណាត់ផ្លូវលេខ១ ក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *