(ខេត្តព្រៈវិហារ)៖ កម្លាំងនគបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃ ស្នងការនគរបាល ខេត្តព្រៈវិហារបាន ចុះចាប់ឃាត់ខ្លួន ជនសង្ស័យ ល្មោភកាមម្នាក់ ដែលបានល្បួងក្មេងស្រី មិនទាន់គ្រប់អាយុយក ទៅរំលោភសេពសន្ទៈ បានសំរេចរហូលទៅដល់ចំនួន៩ដង និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវ បានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ រិទ្ធ សូណា អធិកការនគរបាល ស្រុកជ័យសែន បានអោយដឹងថា ជនសង្សយ័មាន ឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ វាលបរ ឃុំ ពុទ្រា ស្រុកជយ័សែន ខេត្តព្រៈវិហារ ។ ចំណែកក្មេងស្រីរងគ្រោះមាន ឈ្មោះ ឡ.ស.ខ អាយុ ១២ ឆ្នាំ មានទីលំនៅភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រះវិហារ ។
ក្មេងស្រីរងគ្រោះខាងលើ ត្រូវបានជនសង្ស័យ លួងលោមយកទៅ រំលោភសេពសន្និវៈ បានសម្រេចរហូតដល់ទៅ ចំនួន៩ដង នៅចំណុចចំការដំឡូង របស់ជនសង្សយ័។
លោកអធិការបន្តអោយដឹងថា ជនសង្ស័យបានសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនបានលួងលោមក្មេងស្រី រងគ្រោៈដោយសន្យា អោយលុយ ហើយត្រូវបែកការដឹង ដល់ក្រុមគ្រួសារក្មេង ស្រីរងគ្រោះប្តឹងអោយ សមត្ថកិច្ចឃាត់ខ្លួន តែម្តង។
លោក វរសេនីយ៍ឯក រិទ្ឋ សូណា អធិការនគរបាល ស្រុកជយ័សែន បានអោយដឹងថា ក្រោយពីទទួល បានពាក្យបណ្តឹង ពីក្រុមគ្រួសារក្មេង ស្រីរងគ្រោះនឹងទទួលបទ បញ្ជារបស់ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ បានបញ្ជាអោយកម្លាំង នគរបាលស្រុកជ័យសែន ចុះស្រាវជ្រាវ ស៉ើបអង្កេតជាបន្ទាន់ ពាក់ពន្ឋ័ករណីរំលោភ ក្មេងស្រីនៅចំណុចខាងលើ ជាលទ្ឋផល នៅវេលាម៉ោង ៣នឹង៣០នាទីរសៀល ថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ កម្លាំងនគរបាល ស្រុកជយ័សែន បានឃាត់ខ្លួនជន សង្សយ័ខាងលើ នៅចំណុចផ្ទៈជនសង្ស័យ យកមកសួនាំនៅ អធិការស្រុកជយ័សែន រួចបញ្ជូនបន្តមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជន នៃស្នងការនគរបាល ខេត្តដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះវិហា រដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់។