(ខេត្តបន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានីសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈ កម្មការទី៧នៃរដ្ឋសភា បានមានប្រសាន៍ថា សូមប្អូនៗ កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករ ណាម្នាក់ក៏អាចក្លាយ ជានាយករដ្ឋមន្រ្តី បានដែរ ឲ្យតែប្អូនៗ ទាំងអស់គ្នារៀន បានជោគជ័យ និងសម្រេចក្ដីស្រម៉ៃ របស់ខ្លួនបាននោះ។
ពិធីសំណេះសំណាល នេះដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវសមាជិក សមាជិកា គណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្ត លោក ទេព ណាន នាយកសាលាគរុកោសល្យ និងវិក្រឹតការ និងលោក លោកស្រី គណៈគ្រប់គ្រង សាស្ត្រាចារ្យ រួមជាមួយប្អូន គរុសិស្សជាច្រើនរូបផងដែរ ពិធីសំណេះសំណាលនេះ នៅក្នុងសាលប្រជុំ សាលាខេត្តបន្ទាយ មានជ័យ នៅព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២២។
លោក ទេព ណាន នាយកសាល សាលាគរុកោស្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យ បានអានរបាយករណ៍ ស្តីពីពិស្តារនៃ សាលាគរុកោស្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យថា សាលាគរុកោសល្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យមាន ចម្ងាយ៣៥៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ភាគពាយព្យនៃ ប្រទេសកម្ពុជា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចាប់ប្រកាស ឲ្យដំណើរការជាផ្លូវការតាម សេចក្តីលេខ២៩.៣១ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៨ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ចាប់ពីការក៏កើតដំបូងពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩១ សាលាគ្មានទីតាំងទេ គឺខ្ចីថ្នាក់រៀនរបស់ សាលាបឋមសិក្សាគំរូ ធ្វើជាថ្នាក់រៀន។
សាលាគរុកោស្យ និងវិក្រឹតការខេត្តបន្ទាយ មានជ័យមានផ្ទៃ ដីទំហំ១៧.៤៧៣ ម៉ែត្រការ៉េ ក្នុងបរិវេនសាលាតាម ប្រកាសចុះថ្ងៃទី១៦ខែមិថុនា ឆ្នាំ ១៩៩៤ ជាផ្ទះល្វែងមាន ៨ ខ្នង។ក្នុងនោះ មានអាគារមាន១ខ្នង២ជាន់ ធ្វើអំពីថ្មមាន១០បន្ទប់ ជាអំណោយរបស់ អង្គការUNICEF សាងសង់នៅឆ្នាំ១៩៩៤និង ១ខ្នងមាន២ជាន់ធ្វើអំពី ថ្មមាន ៦ បន្ទប់ ជាអន្តេវាសិកដ្ឋាននារី ផ្ទះបាយ១ខ្នង ជាអំណោយអង្ការ PASEC សាងសង់ឆ្នាំ១៩៩៧និង ១ខ្នង២ជាន់ ធ្វើអំពីថ្មមាន៤បន្ទប់និង សាលប្រជុំ១បន្ទប់ជាអំណោយ ADBសាងសង់ឆ្នាំ២០០៥ និង១ខ្នងផ្ទាល់ដី មាន២បន្ទប់ជា បណ្ណាល័យផ្នែកបឋមសិក្សា អនុវត្តសាងសង់នៅ ឆ្នាំ២០០៨ និង១ខ្នងមាន១២ បន្ទប់ជាថ្នាក់ រៀនសាលាអនុវត្ត ចាស់ទ្រុឌទ្រោម និងមួយខ្នងមាន ១២បន្ទប់ជាថ្នាក់រៀន សាលាអនុវត្តជាអំណោយ របស់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែគឹមយ៉ាន សាងសង់រួចរាល់នៅឆ្នាំ ២០២១ស្ថានភាពបុគ្គលិកនិង គរុសិស្សបុគ្គលិក គណៈគ្រប់គ្រងមាន ចំនួន៣នាក់ស្រី១នាក់ សាស្ត្រាចារ្យ មានចំនួន២១នាក់ស្រី ៨ នាក់សរុបរួមមា នចំនួន២៤ នាក់ ស្រី ៩នាក់ គរុសិស្សខេត្ត បន្ទាយមានជ័យមាន ចំនួន ៦៩ នាក់ស្រី ៥២នាក់។
ការងារបណ្ដុះបណ្ដាល គរុសិស្សចាប់ តាំងពីកកើត សាលាគរុកោសល្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យ មានរហូតដល់បច្ចុប្បន្ន សរុបចំនួន ៣.៩៤៧នាក់ហើយ។
ក្នុងពិធីសំណេះ សំណាលនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី មានផ្តល់ឱកាសដល់ លោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់ បានចែករំលែក បទពិសោធ និងស្ថានភាពផ្សេង នៃការរៀន និងបង្រៀនជាពិសេសក្នុ ងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ១៩ ដើម្បីបន្តនាំយក ស្ថានភាពតាមបណ្តា ភូមិសាស្ត្រ នានាទូទាំងប្រទេស រាយការណ៍បន្តជូន ថ្នាក់ដឹកនាំ ហើយឈានដល់ការ ស្វែងរកដំណោះស្រាយត្រឡប់ មកវិញផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានីបានមាន ប្រសាសន៍បន្តថា ពិធីសំណេះសំណាល នេះដែរក្នុងគោលបំណង ថ្លែងអំណរគុណដល់ ការខិតខំប្រឹងប្រែង ក្នុងការចូលរួម គាំទ្រ ជាមួយកិច្ចការ សង្គមរបស់គរុសិស្ស និងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត បន្ទាយមានជ័យ ជាពិសេសការស្វែងយល់ និងរៀនសូត្របន្ថែម ចំពោះបញ្ហា និងបទពិសោធនានា ដែលលោកគ្រូ អ្នកគ្រូ ក៏ដូចជាប្អូនៗបានឆ្លងកាត់ ដោយផ្ទាល់ក្នុង កាលៈទេសៈកូវីដ១៩កន្លងមកនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា បើតាមខ្ញុំទទួលព័ត៌មាន ពីអាជ្ញាធរខេត្តបាន ឲ្យដឹងថា ថ្នាក់ដឹកនាំ កម្រិតអភិបាល ក្រុងស្រុកជាច្រើនរូបក្នុង ភូមិសាស្ត្រខេត្តបន្ទាយ មានជ័យសុទ្ធសឹងតែ កើតចេញពីគ្រូបង្រៀន។ ខ្ញុំជឿថា តាមរយៈការខិត ខំប្រឹងប្រែងកន្លងមក ប្អូនៗពិតជាអាចធ្វើបាន ហើយអាចសម្រេច ក្តីស្រមៃ និងក្លាយ ជាបុគ្គលនាថ្ងៃ អនាគតដែលខ្លួន ប៉ងប្រាថ្នាផងដែរ៕