(ខេត្តបន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រួមនឹងលោក អ៊ុំ រាត្រី អភិបាលខេត្ត លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំជា ច្រើនរូបបាន ជួបសំណេះសំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ពិធីជួបសំណេះ សំណាលនេះ នៅព្រឹក ថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ ២០២២ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីនេះ លោកប៉ោ វណ្ណាត ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ បញ្ជាក់ពីការយកចិត្ត ទុកដាក់របស់លោក ហ៊ុន ម៉ានី កន្លងមកបាន ពង្រឹងភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំគណៈកម្មាធិការ កណ្តាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពហសព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ កាន់តែមានភាពជិតស្និទ្ធ និងមានអត្ថន័យជ្រាលជ្រៅ។
លោកប៉ោ វណ្ណាតបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា អំពីសកម្មភាពរយៈ ពេល៧ខែ ដែល ស.ស.យ.ក ខេត្តបន្ទាយមានជ័យ អនុវត្តបាន ទី១/រចនាសម្ព័ន្ធចាត់តាំង បានកែសម្រួល និងធ្វើបច្ចុប្បន្នភាព ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន និងវិស័យដែល កន្លងមកមាន សមាសភាពត្រឹមតែ ២៧នាក់ប៉ុណ្ណោះ រីឯបច្ចុប្បន្នបាន ពង្រឹងនិងពង្រីក សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក មានទាំង ៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយ មានជ័យមាន សមាជិក សមាជិកាសរុបចំនួន ៣,៨៥០ នាក់ ស្រី ២,០៥៦នាក់។
ទី២/ការងារវប្បធម៌ និងសាសនា យុវជន ស.ស.យ.ក ក្រុង ស្រុកបានចូលរួមក្នុង ការងារវប្បធម៌ និងសាសនា មានចំនួន៥៣លើក ដែលជាថវិកាចំនួន ៤,៥៥៨,៥០០រៀល និង៦,១៨៥ដុល្លារសរអា ទី ៣/ការងារអបរំ យុវជន និងកីឡា គ្រួសារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងការងារអប់រំ យុវជន និងកីឡា មានចំនួន ៣៤លើក ដែលជាថវិកាចំនួន៥,៣៥៧.៥០០ រៀល និង ៤៥០ ដុល្លា។ ទី៤/ ការងារសង្គម និងមនុស្សធម៌បានចូលរួមសកម្មភាពចំនួន៥៥៥ លើក ក្នុងនោះបានចំណាយថវិកាចំនួន២៥៤,៦៨៥,៦០០រៀល និង៤១,២៩៦ដុល្លា។ ចំណាយសរុប ថវិការយៈពេល ៧ខែ ចំនួន៣០៥.៦១៩,៦០០ រៀល និងប្រាក់ដុល្លារ ចំនួន៤៨,០៩១ដុល្លា ។
លោកអ៊ុំ រាត្រី មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងស្មារតី សម្ភារ:និងថវិកា របស់សមាជិក ស ស យ ក ខេត្តនេះ ក្នុងការរួមចំណែក ជាមួយរាជ រដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកម្ពស់សមត្ថភាពវិជ្ជាជីវ: ការបណ្តុះបណ្តាលយ៉ាងសកម្ម ចូលរួមកែទម្រង់ រដ្ឋបាលសាធារណ:ស្រប តាមយុទ្ធសាស្ត្រច តុកោណដំណាក់ កាលទី៤ របស់រាជ រដ្ឋាភិបាលដែល សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ហើយការដឹកនាំដ៏ឈ្លាសវៃនេះ សម្តេចប្រមុខបានដាក់ ចេញនូវគោលដៅយុទ្ធ សាស្ត្រផ្តោតការយក ចិត្តទុកដាក់លើយុវជន គឺបង្កើតការងារ សម្រាប់ប្រជាជន ពិសេសយុវជន ។
លោក ហ៊ុន ម៉ានីបានធ្វើការកត់ សម្គាល់និងថ្លែងការកោត សរសើរដល់អាជ្ញាធរ មានសមត្ថកិច្ចដែល សហការនិងគាំទ្រនូវ សកម្មភាពដ៏សស្រាក់ សស្រាំរបស់គ្រួសារ ស.ស.យ.ក ទូទាំងខេត្ត បានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធនធានសម្ភារៈ ថវិកា ដើម្បីចូលរួមលើ គ្រប់រូបភាពយ៉ាងសកម្ម ស្របតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ សហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បី ចូលរួមលើក កម្ពស់សមត្ថភាពយុវជន កាត់បន្ថយភាពក្រីក្រ និងដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈផងដែរ។ ជាពិសេសគោលជំហរ ជួយជ្រោមជ្រែងដ៏រឹង មាំពីសំណាក់ លោក ស សុខា អនុប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ទទួលបន្ទុក ៣ ខេត្ត និងបានការណែ នាំពីលោកផ្ទាល់ផងដែរ ។
លោកហ៊ុន ម៉ានី ក៏ចង់បង្ហាញ ឱ្យ ប្អូនៗ យុវជន មានការ តស៊ូ ហ៊ាន សម្រេច នូវ ក្ដី ស្រមៃ របស់ខ្លួន ឱ្យទទួល បាន ជោគជ័យ បើទោះបីជា ក្នុង កាលៈទេសៈ ណាក៏ដោយ ។គឺត្រូវ ឆ្លងកាត់ ការសាកល្បង និង ដកស្រង់ បទពិសោធន៍ សព្វបែបយ៉ាង ទោះបីជា យើង ទទួលបាន ការរិះគន់ ក្នុង កម្រិត ណាមួយ ក៏ដោយ តែ យើង ត្រូវតែ ខិតខំ ប្រឹងប្រែង តស៊ូ ដើម្បី សម្រេច ក្តី ស្រមៃ នាពេលខាងមុខ ។
ឆ្លៀត ក្នុងឱកាស នេះដែរ លោកហ៊ុនម៉ានីបាន សំដែង នូវ ការ កោតស្ញប់ស្ញែង និង វាយតម្លៃ ខ្ពស់ ចំពោះ សមិទ្ធផល ដែល សម្រេចបាន ដោយ កើតចេញពី ការខិតខំ ប្រឹងប្រែង របស់ សមាជិក សមាជិកា ស . ស យ ក ខេត្តបន្ទាយមានជ័យក្នុងនោះ លោកលើកទឹកចិត្តនិងជូនពរឲ្យ ស ស យ ក ខេត្តបន្ទាយមានជ័យសម្រេចបានចំពោះទិសដៅបន្ត របស់ខ្លួនទៀតផង។
ទិសដៅបន្ត ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ១/ បន្តចូលរួមគ្រប់ សកម្មភាពសង្គម មនុស្សធម៌ សម្អាតបរិស្ថាន វប្បធម៌ និងសាសនា ២/ បន្តធ្វើបច្ចុប្បន្នភាពង្រឹង និងពង្រីក សមាជិក ស.ស.យ.ក គ្រប់ថ្នាក់៣/ បន្តជួយប្រជាពលរដ្ឋជួបភាពលំបាក៤/បន្តផ្សព្វផ្សាយ ពីគោលការណ៍ និងលក្ខន្តិកតួនាទី ភារកិច្ចរបស់ ស.ស.យ. ដល់យុវជន ក្នុងនិងក្រៅសាលា ៥/ចូលរួមរៀបចំកម្ម វិធីសម្អាតបរិស្ថាន និងពិធីបុណ្យផ្សេងៗ៦/លើកកម្ពស់សុខមាល ភាពយុវជន និងប្រជាពលរដ្ឋ ៧/ចូលរួមសហការ ផ្សព្វផ្សាយផលប៉ះពាល់ របស់គ្រឿងញៀន ភូមិឃុំសុវត្ថិភាព និងគ្រោះថ្នាក់ ចរាចរណ៍៨/ ត្រៀមសមាសភាព អ្នកសង្កេតការណ៍ និង ពង្រីកបើកបង្រៀន ថ្នាក់បំប៉នជូន ដល់សិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ៩/បន្តចូលរួមជាមួយរាជ រដ្ឋាភិបាលដើម្បីជួយ សម្របសម្រួល ការចាក់វ៉ាកសាំង ដូសជម្រុញ និងបន្តផ្សព្វផ្សាយ វិធីបង្ការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ និងវិធាន ៣ ការពារ ៣ កុំ របស់រាជរដ្ឋាភិ បាលកម្ពុជា១០/គម្រោងសាងសង់ស្នាក់ការ អោយបានគ្រប់ ស្រុក/ក្រុង ទូទាំងខេត្ត១១/រៀបចំសិក្ខាសាលា ឫវគ្គខ្លី សិក្សាលើជំនាញបច្ចេកទេឲ្យបាន ២ដងក្នុង ១ឆ្នាំ និង១២/បំផុសចលនា អោយប្រជាពលរដ្ឋ ដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិត ផលកសិកម្មនា នាផងដែរ៕