ពិធីប្រកាសអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្ត ចំនួន៦រូប ចូលកាន់មុខតំណែង អស់លោកត្រូវ ពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីចូលកាន់មុខ ដំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាល សាលាខេត្ត ចំនួន៦រូប ចូលកាន់មុខតំណែង ជាផ្លូវការ សូមអស់លោកត្រូវ ពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យ បានល្អ ចាប់ពីថ្ងៃ ចូលកាន់មុខតំណែងនេះ។

ពិធីនេះធ្វើនៅសាល ប្រជុំសាលាខេត្ត បន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២។ ដោយមាន ការចូលរួមលោក ប៊ុន ហ៊ុន រដ្ឋឡេខាធិការ ក្រសួងមហាផ្ទៃ តំណាង សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ខេងស៊ុប្រធាន ក្រុមប្រឹក្សាខេត្ត  អង្គភាពទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំចៅ សង្កាត់ និងសមាជិកសមា ជិកានៃអង្គពិធីទាំងមូល រាប់រយនាក់ បានចូលរួម។

លោក អ៊ួង ចន្ធី អគ្គនាយករងនិង ជាប្រធាននាយក ដ្ឋានបុគ្គលិក នៃអគ្គយកដ្ឋាន ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ ស្តីពីការតែងតាំង មន្ត្រីរាជការ ដោយសម្រេចតែងតាំង ១/លោក ប្រាក់ ប៉ូ លី ពី មន្ត្រីក្រសួងមហាផ្ទៃ អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត  មកជា អភិបាលរង ខេត្តថ្មី ២/លោក ឈឿង ក្រៃ យ៉ុង នាយក រដ្ឋបាល សាលាខេត្ត ឡើងជា អភិបាលរង ខេត្ត ៣/លោក ហ៊ឹ ល រ៉ា យ៉ា ពី អភិបាលក្រុង សិរីសោភ័ណ ឡើងជា អភិបាលរង ខេត្ត ថ្មី ៤/លោក យឹម សំណាង ពី អភិបាលស្រុក អូរជ្រៅ ឡើងជា អភិបាលរង ខេត្ត ថ្មី ៥/ លោក ឃ្លោក ណួ យ ពី អភិបាលរង ខេត្ត ប៉ៃលិន មកជា អភិបាលរង ខេត្តបន្ទាយមានជ័យ ជំនួស លោក អោម ចន្ថា អភិបាលរង ខេត្ត ដែល ឡើង ទៅជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

សរុបឲ្យបានចំនួន ១០រូបទាំងអភិបាល ខេត្តផងមានមានចំនួន ១១ រូប ក្នុងនោះ ជាស្ត្រី ១ រូប ក្នុង អាណត្តិ លោក អ៊ុ រាត្រី ជា អភិបាល ទី ១១ នៃ ខេត្ត នេះ ។

អភិបាលរង ខេត្តចាស់ ចំនួន ៥ រូបមាន ១/លោក លី សារី ២/លោក ង៉ោ ម៉េង ជ្រួ ន ៣/លោកស្រី រស់ សូ ផានី ៤/លោក គឹ ង វណ្ណ : និង ៥/លោក លី សុ វណ្ណា រឹទ្ធិ ។

ចំណែក លោក ណង វុទ្ធី ពី នាយករង ឡើងជា នាយក រដ្ឋបាល សាលាខេត្ត និង បន្ថែម នាយករង ២ នាក់ ទៀត គឺ ២/លោក ស៊ុន ថា នី ៣/លោកស្រី សេង ចាន់ណា រី ។

ឯ អនុក្រឹត្យ ផ្សេងទៀត គឺ ៤/លោក ស្រេង សុផល ពី សមាជិក ក្រុមប្រឹក្សា ខេត្ត មកជា អភិបាលក្រុង សិរីសោភ័ណ ហើយ កៅអី ចាស់ លោក ត្រូវបាន ទៅ លោក យ៉ែម ប៊ុនឆាត ៥/លោក កែវ តារា រស្មី ពី អភិបាលរង ក្រុង ប៉ោយប៉ែត ឡើងជា អភិបាល ស្រុក អូរជ្រៅ ។

អភិបាលស្រុក អូរជ្រៅ នឹងត្រូវ ធ្វើ ពិធី ប្រកាស ចូលកាន់ តំណែង ជា ផ្លូវការ នៅ ថ្ងៃ អង្គារ ទី ៣០ ខែសីហា ហើយ មួយថ្ងៃ បន្ទាប់ គឺ ថ្ងៃទី ៣១ ខែសីហា ធ្វើ ពិធី ប្រកាស ចូលកាន់ តំណែង ជា ផ្លូវការ អភិបាលក្រុង សិរីសោភ័ណ ។

លោក ឈឿង ក្រៃ យ៉ុងតំណាងឲ្យ អភិបាលរង៤នាក់ ដែលទើបបានតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុក ចិត្តតែងតាំងលោក ទាំង៥នាក់ជាអភិបាល រងខេត្តបន្ទាយមានជ័យ ទាំង៥នាក់ និងខិតខំធ្វើ ការងារបំរើការងារទាំ ងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យ បានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹង សាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋាន គតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សា ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមលោកជា ថ្នាក់ដឹកនាំខេត្ត លោកនិងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ ខេត្តឲ្យបានល្អ និងត្រូវគិតគូ រពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាម រយៈកាផ្សព្វផ្សាយវិធាន ការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ ជំលោះ តម្រូវការរបស់ ប្រជាពលរដ្ឋឲ្យបាន ត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យបានបញ្ហាគ្រឿងញៀនផងដែរ។

ក្នុងោះ លោក ប៊ុន ហ៊ុន បានសំដែងនូវការ កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់គណអភិបាល ខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើន គួរឲ្យកត់សម្គាល់ លោកបានជម្រុញដល់ អភិបាលរង ខេត្តថ្មីទាំង៥រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ ខេត្តទាំងមូលឲ្យទទួល បានភាពរីកចម្រើន ទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យ បានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់ បញ្ហដែលកើតមាន នៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ។

ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ ខេត្តឲ្យកាន់តែមានការ អភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្ម វិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពល រដ្ឋឱ្យកាន់តែប្រសើរ ឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិ ភាពជូនប្រជាពលរដ្ឋ។

ក្នុងនោះលោក បានសូមណូមពរ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការ ល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបាន ជោគជ័យ ថែមទៀតផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *