(ខេត្តកំពត)៖ អគ្គនាយករងនៃ គណៈកម្មាការ មូលបត្រកម្ពុជា បានប្រាប់ដល់ សាធារណៈជន និងវិនិយោគគិនថា ប្រសិនបើមានបំណង់ ចង់ប្រើប្រាស់សាច់ប្រាក់ នៅសល់របស់ខ្លួនទៅ លើឧបករណ៍ថ្មី ដូចនិស្សន្ទ ឬ មូលបត្រ សូមធ្វើការជ្រើស រើសធ្វើជាមួយក្រុម ហ៊ុនណាដែលមាន ការអនុញ្ញាត និងផ្តល់អាជ្ញាប័ណ្ណ ជាមុនដោយ គណៈកម្មាការមូល បត្រកម្ពុជា ដើម្បីកាត់បន្ថយនូវហានីភ័យឲ្យ នៅទាបបំផុត។
ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មាធិការមូលបត្រកម្ពុជា ក្នុងសិក្ខាសាលាស្តីអំពី “អ្វីជាការជួញដូរ ឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ” ដែលបានរៀបចំឡើង ដោយគណៈកម្មការ មូលបត្រកម្ពុជា សហការជា មួយក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវអ៊ិចឆេង ឯ.ក(Cambodian Derivatives Exchange Co.,LTD.- CDX ) កាលពីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅឯសណ្ឋាគារមិត្តភាព ខេត្តកំពត។
លោកបានបន្តទៀតថា កន្លងមកមានជន ខិលខូចមួយចំនួន តែងតែឃោសនា ដោយផ្ទាល់ និងដោយប្រយោល ឲ្យសាធារណៈជនទៅធ្វើការវិនិយោគ ដាក់ប្រាក់ជាមួយ ក្រុមហ៊ុនរបស់ពួកគេ ដោយពួកគេប្រើ ពាក្យបច្ចេកទេស ពាក់ព័ន្ធនឹងវិស័យ មូលបត្រដូចជា ឧបករណ៍និស្សន្ទ គម្រោងវិនិយោគ រួមជាដើម បណ្តាលឲ្យ សាធារណៈជន និងអ្នកវិនិយោគ ខាតបង់ថវិកា ដោយ សារចាញ់ការឃោស នាឆបោកនោះ។
លោកបានបញ្ជាក់ទៀតថា ឧករណ៍និស្សន្ទ ជាឧបករណ៍ហិរញ្ញ វត្ថុថ្មីមួយនៅក្នុងទីផ្សារ មូលបត្រកម្ពុជា និងថា គោលបំណងនៃ ការរៀបចំសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបចំណេះដឹង ទៅដល់សាធារណៈ ជនក៏ដូចជាវិនិយោគិន ឲ្យយល់ដឹងថាតើ គួតែធ្ចើការវិនិ យោគទៅលើ ឧបករណ៍និស្សន្ទ នឹងក្រុមហ៊ុនមួយណា ដើម្បីកាត់បន្ថយហានីភ័យផ្ទាល់ និងចៀសវាងការវិនិ យោគជាមួយក្រុមហ៊ុន ដែលមិនទទួលបាន អាជ្ញាប័ណ្ណ/ការអនុញ្ញាត ស្របច្បាប់ជាមុនពីខេត្តកំពត គណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.)។
ដោយឡែក លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបានលើកឡើងថា (ស៊ីដីអ៊ិច) ជាក្រុមហ៊ុនដំបូងគេ ដែលទទួលបានអាជ្ញា ប័ណ្ណត្រឹមត្រូវ តាំងពីឆ្នាំ ២០១៦ ហើយក្រុមហ៊ុននេះទទួល បានជោគជ័យយ៉ាង ខ្លាំងនៅក្នុងតំបន់ និងបានសហការជាមួយ គ.ម.ក ពង្រីកការផ្សព្វផ្សាយ តាមបណ្តាខេត្តផ្សេងៗ។ ក្រុមហ៊ុននេះនឹងធ្វើការកៀងគរ ក្រុមហ៊ុនវិនិយោគ ធំនៅជុំវិញពិភព លោកឲ្យមកវិនិយោគនៅកម្ពុជា៕