លោកអ៊ុរាត្រី ជម្រុញ ដល់ លោក ស្រេងសុផល អភិបាលក្រុង សិរីសោភ័ណថ្មី ត្រូវ បំរើសេវាសាធារណះ ជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស និងឲ្យបានទាន់ចិត្ត

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងធ្វើពិធីប្រកាសតែងតាំង លោក ស្រេងសុផល អភិបាល ក្រុងសិរីសោភ័ណ ថ្មីនោះ លោកអ៊ុរាត្រី បានធ្វើការដាស់តឿន លោកអភិបាលក្រុងថ្មី ត្រូវឲ្យកូនចៅក្រោមឪវ៉ាទ បំរើសេវាសាធារណះ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងទាន់ចិត្ត ទាន់ពេលវេលា ជូនពលរដ្ឋ កុំឲ្យខ្នើសចិត្ត នៅក្នុងបរិវេនសាលាក្រុងសិរីសោភ័ណ ព្រឹក ថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២២។

ក្នុងពិធីប្រកាសនេះ ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេងស៊ុប្រធានក្រុមប្រឹក្សាខេត្ត អង្គភាពទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំចៅ សង្កាត់ និងសមាជិកសមាជិ កានៃអង្គពិធីទាំងមូល រាប់រយនាក់ បានចូលរួម។

ក្នុងនោះលោក វ៉នវណ្ណា នាយកទីចាត់ការគ្រប់គ្រង ធនធានមនុស្សសាលាខេត្ត បានអានអនុក្រឹត្យស្ដីពីការ តែងតាំងមន្ត្រីរាជការ លោក ស្រេង សុផល ពី សមាជិក ក្រុមប្រឹក្សា ខេត្ត មកជា អភិបាលក្រុង សិរីសោភ័ណ ជាផ្លូវការចាប់ពី ថ្ងៃប្រកាសនេះតទៅ។

ក្នុងនោះពិធីនេះ លោកស្រេងសុលផ ដែលទើបបានតែងតាំង ជាអភិបាលក្រុង សិរីសោភ័ណថ្មី បានឡើងប្តេជ្ញា ចិត្តថា ក្រោយរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត តែងតាំងលោកអភិបាល ក្រុងសិរីសោភ័ណថ្មី លោកនិងខិតខំដឹកនាំមន្ត្រីក្រោមឪវ៉ាទ ឲ្យបំរើការងារទាំង នៅក្នុងរដ្ឋបាលក្រុង និងប្រជាពលរដ្ឋឲ្យ បានល្អប្រសើរបន្ថែមទៀត  ព្រមទាំងពង្រឹង សាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សា ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈជាដើម ។

ថ្លែងក្នុងពិធីប្រកាសនោះដែរ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនដល់លោក ស្រេង សុផល ជាអភិបាលក្រុង សិរីសោភ័ណនេះ គឺដើម្បីបង្កភាពងាយ ស្រួលដល់កិច្ចការអនុវត្ត ការងារកាន់តែមាន ភាពល្អប្រសើរ  ដោយបានដាក់ចេញ នូវទិសដៅច្បាស់លាស់  ក្នុងការផ្តល់សេវា សាធារណៈផ្សេងៗ ជូនដល់ប្រពលរដ្ឋ កាន់តែមានភាព ងាយស្រួលរហ័ស និងទាន់ពេលវេលា ។

អាជ្ញាធរនៅថ្នាក់ ក្រោមដូចជា ឃុំ សង្កាត់ ត្រូវខិតខំបន្ថែមទៀត លើការបំរើរសេវាផ្សេងៗ ជូនពលរដ្ឋឲ្យបានលឿន រួមមាន៣ចំនុច ត្រូវចុះធ្វើ សំបុត្រមរណៈភាព ឲ្យដល់មូលដ្ឋាន ផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ត្រូវចុះធ្វើ សំបុត្រកំណើត អត្រានុកុលដ្ឋាន ឲ្យដល់ផ្ទះប្រជាពល រដ្ឋនិងការចុះធ្វើសំបុត្រ អាពាពិពាហ៍ដោយផ្ទាល់ ដោយមិនចាំបាច់មកសាលាឃុំ សង្កាត់ឡេីយ។

ចំនុចទាំងនេះសូម ឲ្យអាជ្ញាធរឃុំ សង្កាត់ត្រូវតែអនុវត្ត ឲ្យបានចាប់ពីនេះតទៅ ដើម្បីបង្កនូវភាពងាយ ស្រួល  ជាមួយការ ផ្តល់សេវាជូនប្រជាពលរដ្ឋ ដល់ទីកន្លែងរាល់ការផ្តល់ សេវាជូនប្រជាពលរដ្ឋ មិនត្រូវទាមទារផល ប្រយោជន៍ពីប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួនឡើយ ។

លោកអ៊ុំរាត្រី បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីការប្រកាស លោកស្រេងសុផលជា អភិបាលក្រុងសិរីសោភ័ណ លោកនិងប្រគល់ភារកិច្ច ដល់មន្ត្រីនិងថ្នាក់ដឹកនាំ ក្នុងសាលាក្រុងនេះឲ្យ បានសមស្រប ជឿជាក់ថា  រាស់សេវាសាធារណះ ដែលពលរដ្ឋមកស្នើសុំ ពិតជាទទួលបាន ប្រសិទ្ធភាពខ្ពស់ និងជាទីពេញចិត្តពី ប្រជាពលរដ្ឋទៀតផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *