(ខេត្តបន្ទាយមានជ័យ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មការគ្រប់គ្រងគម្រោងហូកា បានមានប្រសាសន៍ ក្នុងវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ជំនាញសេវាកម្ម ម្ហូបអាហារ និង ភេសជ្ជៈ ថា តាមរយៈការ គាំទ្ររបស់គណៈ កម្មការគ្រប់គ្រង គម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការ SwissContact មន្ទីរទេសចរណ៍ បន្ទាយមានជ័យ លោកបានចុះមក បើកវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្ម ម្ហូបអាហារ និង ភេសជ្ជៈ នៅតាមសណ្ឋាគារ វគ្គនេះប្រារព្វធ្វើនៅ សាលប្រជុំសាលា ខេត្តបន្ទាយមាជ័យ នៅព្រឹកថ្ងៃទី១ កញ្ញា ឆ្នាំ ២០២២ ដោយមានការចូលរួម លោកស្រីរស់សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ លោកគឹមរឿន តំណាងអង្ការអន្តរ ជាតិខាងការ ILO លោកចាបហូ សម្រងចិត្រា ជំនាញទីផ្សារថ្នាក់ជាតិ លោកម៉ូញទី ប្រធានការិល័យនៃ ក្រសួងទេសចរណ៍ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ និងសិក្ខាកាមជា ច្រើននាក់។
តាមការអះអាង របស់លោក ឈឿន សេរីវុធ បានមានប្រសាសន៍ ក្នុងបើកវគ្គនេះថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបាន សិក្សាលើមុខវិជ្ជា ចំនួន១២មេរៀនក្នុងនោះ រួមមាន១/ប្រវត្តិ ភូមិសាស្ត្រខេត្តនិង តំបន់រមណីយ ដ្ឋានទេសចរ ណ៍ក្នុងខេត្ត ២/ចំណេះលើវប្ប ធម៌ប្រពៃណីទំនៀម ទម្លាប់នៃការរស់ នៅនិងសុជីវធម៌ ៣/មានចំណេះដឹងនិង ជំនាញលើការអធិប្បាយ ៤ជំនាញទំនាក់ទំនង និងវិធីសាស្ត្រនៃការដឹក នាំទេសចរ ៥/ជំនាញផ្នែក បដិសណ្ឋារកិច្ច សីលធម៌សុជីវធម៌ ៦/មានចំណេះនិងការចូល រួមថែរក្សាធនធាន ធម្មជាតិក្នុង សហគមន៍ ៧/យល់ដឹងពីបទ បញ្ជាផ្ទៃក្នុងនិងគោល ការណ៍ណែនាំនៅ ក្នុងសហគមន៍ ៨/លើកទឹកចិត្ត ទេសចរឲ្យចូលរួម សកម្មភាពនានា ក្នុងសហគមន៍ ៩/មានចំណេះដឹងស្តីពី គោលនយោបាយ នៃការអភិវឌ្ឍន៍និង អភិរក្សនៅក្នុង សហគមន៍ ១០ /មានសមត្ថភាព ផ្នែកសង្គ្រោះបឋម ១១/មានសមត្ថភាព ប្រើប្រាស់ឧបករណ៍ ទំនាក់ទំនងដើម្បីរក្សា សុវត្ថិភាពទេសចរណ៍ នៅពេលដើរកម្សាន្ត ១២/យល់ដឹងនិងអនុវត្ត ក្រមសីលធម៌ប្រជា ជីជ្ជាជីវះនៃមគ្គុទ្ទេស ក៍ទេសចរណ៍។
ក្នុងកិច្ចប្រជុំនោះ លោក ប៉ាក់ សុខុមបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមាន គ្រូបង្គោលហូកា ផ្នែកការិយាល័យជួរមុខចំនួន ២០រូប គ្រូបង្គោលផ្នែកសេវា កម្មម្ហូបអាហារនិង ភេសជ្ជៈចំនួន ២០ រូបផ្នែកបដិសណ្ឋារកិច្ច ហូកាជំនាញបច្ចេក ទេសផ្នែកការិយាល័យ ជួរមុខនិងសេវាកម្មហូប អាហារនិងភេសជ្ជៈចំនួន ៤០ រូប។
លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ ដែរបានលើកយក ជំនាញរួមមាន សេវាកម្មភោជនីយដ្ឋាន សេវាកម្មស្រា ទំពាំងបាយជូរ សេវាកម្មភេជ្ជៈមានជាតិស្រវឹង សេវាកម្មស្រាក្រឡុក រៀបចំបន្ទប់ និងជំនាញបត់កន្សែង ដែលបង្ហាញដោយអ្ន កជំនាញដែលឆ្លងកាត់ ការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ក្រោមកិច្ច សហការជាមួយអង្គការ SwissContactផងដែរ។
លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ បដិសណ្ឋារកិច្ចហូកា (HoKa) លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈបានជួយ លើកកម្ពស់ជំនាញវិជ្ជាជីវៈ ទេសចរណ៍នៅកម្ពុជា និងកៀរគរអ្នកជំនាញ ដែលបានចាកចេញ ពីជំនាញវិជ្ជាជីវៈទេសចរណ៍ អំឡុងពេលជួបវិបត្តិ ជំងឺកូវីដ-១៩ ឱ្យត្រឡប់មកចាប់ ជំនាញវិជ្ជាជីវៈទេសចរណ៍ ឡើងវិញផងដែរ៕វ