ឈ្មោះ ធា មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ អួតអាង​ថា​ខ្លួន​ជា​ប្អូនថ្លៃ របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​ពី​ស្រុក​សំបូរ​ចូល​ ខេត្តកំពង់ចាម  បាន​យ៉ាង​រលូន ?

(ខេត្តក្រចេះ)៖ ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ ធា បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​ បាន​យកឈ្មោះ អ្នកធំ​ក្នុង​ខេត្ត​ក្រចេះ មក​ប្រើ​ដើម្បី​ការពារ ​សកម្មភាព​របស់​ខ្លួន ​ក្នុង​ការដឹកជញ្ជូន​ឈើ​ពី​ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

​ឈ្មួញ​ឈ្មោះ ធា តែង​អួតអាង​ថា​ខ្លួន​ ជា​ប្អូនថ្លៃ​របស់​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ហេតុនេះហើយ ​ទើប​គ្មាន​មន្ត្រី​ជំនាញ​ ឬ​សមត្ថកិច្ច​ណា​ប៉ះ ពាល់​ឈ្មួញ​ម្នាក់​នោះ​ទេ​។​

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ មេ​ឈ្មួញ​ឈ្មោះ ធា ដឹកជញ្ជូន​ពី​ស្រុក​សំបូរ  ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ធា ដែល​អាង​មាន​ខ្នង បង្អែក​រឹងមាំ​នៅ​តែ​ធ្វើ ​សកម្មភាព​ដឹកជញ្ជូន​ ឈើ​ចេញ​ពី​ស្រុក​ទាំង​២ ​នេះ​ចូល​ទៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម តាម​អំពើ​ចិត្ត​។​

​បុគ្គល​ឈ្មោះ ធា ដឹកជញ្ជូន​ឈើ​ចេញ ពី​តំបន់​ជម្រក​ សត្វព្រៃ​ឡង់ ស្នាក់ការ​ត្រពាំង​សង្កែ ឆ្លងកាត់​តាម​ឃុំ​កំពង់ចាម ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ចូល​ទៅដល់​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម យ៉ាង​សុខ​ស្រួល​បំផុត​។​

​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល ក្នុងស្រុក​ព្រែក​ប្រសព្វ ក៏​ដូចជា​ស្រុក​សំបូរ ខេត្ត​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ធា នោះទេ ព្រោះ​អី​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​។​

​មជ្ឈដ្ឋាន​នានា​បាន ​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹក នាំ​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប ​ឈ្មួញ​ឈ្មោះ ធា ជាបន្ទាន់ ព្រោះ​ឈ្មួញ​ម្នាក់​នេះ ​នៅតែ​ធ្វើ​សម្មភាព​ដឹក ជញ្ជូន​ឈើ​ខុស​ច្បាប់ ​យ៉ាង​ពេញបន្ទុក​។​

លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កង រាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក​ឧត្តមសេនីយ៍​ស្ន ងការ​ នគរបាល​ខេត្ត​ក្រចេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ធា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រការ​នេះ​កំពុង​ ធ្វើឲ្យ​ព្រៃឈើ​នៅ​ តំបន់​ដែន​ជម្រក​សត្វព្រៃ​ឡ​ង់ ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ  ខេត្ត​ក្រចេះ ត្រូវ​ប្រឈម​នឹង ​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​ឈ្មោះ ធា នៅតែ​អាច​ធ្វើ​ សកម្មភាព​ដឹកជញ្ជូន ​ឈើ​យ៉ាង​ពេញបន្ទុក​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *