លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន ជួបសំណេះសំណាល ជាមួយ ក្រុមកីឡាករ សាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ ដែលនឹងទៅប្រកួតយកលេខ៣ និងលេខ៤..!!!

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃពុធ ទី៣១ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តម សេនីយ៍ត្រី  បោន ប៊ិន  មេបញ្ជាការកង រាជអាវុហត្ថខេត្ត បន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករ សាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ ខេត្តបន្ទាយមានជ័យ ដែលនឹងឆ្លងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីដណ្តើមយកលេខ៣ និង៤ទូទាំងប្រទេស ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការ កោតសរសើរចំពោះ ក្រុមកីឡាករទាំង អស់ដែលបានខិត ខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ក្នុងការប្រកួត បើទោះបីជាលទ្ធផល យ៉ាងណាក៏ដោយ ក៏យើងបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តផងដែរ ។

លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ក៏បានលើកទឹកចិត្ត ទៅដល់ក្រុម កីឡាករទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង បន្ថែមទៀត ក្នុងការប្រកួត ដណ្តើមយកជ័យលាភី ជូនខេត្ត និងបានណែនាំដល់កីឡាក រពេលប្រកួតត្រូវយកចិត្តទុកដាក់  គោរពទៅតាមលក្ខខន្តិកៈ ក្នុងការប្រកួតឱ្យបានម៉ឺងម៉ាត់ បំផុត ។

សូមបញ្ជាក់ផងដែរថា ក្រុមកីឡាករ សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ នឹងត្រូវជួបប្រកួត ជាមួយក្រុមកីឡាករ បាល់ទាត់ សាលាបាល់ទាត់ជាតិ នៅថ្ងៃអាទិត្យទី៤ ខែកញ្ញា ឆ្នាំ ២០២២ នាពេលប៉ុន្មានថ្ងៃខាងមុ ខនេះនៅទីតាំងសាលា បាល់ទាត់ជាតិ បាទី ខេត្តតាកែវ អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *