(ខេត្តកំពត)៖ ក្រោយពេលទណ្ឌិត សម រង្ស៉ី បានធ្វើការអំពាវឲ្យ មានការបះបោរ និងជេរប្រមាថ ព្រះជេស្តារបស់ ព្រះមហាក្សត្រ ហើយថែមទាំង បានអះអាងថា នឹងវិលត្រឡប់មក កាន់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី ៩វិច្ឆិការ ឆ្នាំ ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដឹក នាំចលនាផ្តួលរំលំរាជ រដ្ឋាភិបាលនោះ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង មន្ត្រីរាជការខេត្តកំពត បានបដិសេធមិន គ្រាំទ្រទង្វើរបស់ ទណ្ឌិតសម រង្ស៊ី នោះឡើយ។
ជាមួយនឹងទង្វើ ដ៏ខុសច្បាប់របស់ ទណ្ឌិត សម រង្ស៉ី មហាជនក្នុងខេត្តកំពត បានបញ្ជាក់អះអាង ថានឹងធ្វើការ ប្រឆាំងយ៉ាងដាច់ខាត ចំពោះវត្តមានលោកសម រង្ស៉ី នៅកម្ពុជា ព្រោះពួកគេចាត់ទុកថា សម រង្ស៉ី វិលត្រឡប់មកស្រុក ខ្មែរដើម្បីបំផ្លាញខ្មែរ បំផ្លាញសន្តិភាព បំផ្លាញ់សេចក្តីសុខ និងការរីកចម្រើន របស់ប្រទេសកម្ពុជា។
នេះជាការលើកឡើង ពីសំណាក់មាតា បិតាសិស្ស ក្រោយបញ្ចប់ពិធីផ្តល់ រង្វាន់ជ័យលាភីដល់សិស្ស ប្រឡងជាប់សញ្ញាបត្រ ធម្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៩ កាលពីព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងបរិវេណ សាលសន្និសីទខេត្តកំពត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងគ្រូបង្រៀន នៅក្នុងខេត្តកំពត បានលើកឡើងថា ទណ្ឌិតសម រង្ស៊ី ជាមនុស្សចង្រៃ ទង្វើរបស់គេមិន អាចទទួលយកបានទេ ហើយវត្តមានរបស់ទណ្ឌិត សម រង្ស៊ី ពិតជាវិលមកបំផ្លាញ សន្តិភាព សេចក្តីសុខរបស់ ប្រជាពលរដ្ឋកម្ពុជា តាមរយៈការញុះញង់ ឲ្យមានការបះបោរ បង្កចលាចល និងអស្ថេរភាពនៅ ក្នុងសង្គម ពិសេសរាំងស្ទះ ដល់ដំណើរការ អភិវឌ្ឍន៍ប្រទេសជាតិ ដោយសារអ្នកវិនិ យោគទុនយល់ច្រឡំថា កម្ពុជាគ្មានសន្តិភាព និងស្ថេរភាពនយោបាយ ហើយនាំគ្នាត្រឡប់ និងមិនមកបណ្តាក់ ទុនរកស៊ីនៅកម្ពុជាទៀតទេ។
ម្យ៉ាងវិញទៀតប្រជា ពលរដ្ឋបានលើកឡើងថា ការអនុញ្ញាតឲ្យបុគ្គ រូបនេះចូលស្រុក ដូចអនុញ្ញាតឲ្យ ប្រទេសកើតសង្គ្រាម ហើយវិលទៅរកអតីត កាលដ៏សែនជូរជត់ នាសម័យប៉ុល ពត ដូច្នោះដែរ។
អំឡុងពេលនេះ មហាជន ពិសេសពលរដ្ឋក្នុងខេត្តកំពត សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ប្រឆាំងដាច់ខាត កុំអនុញ្ញាតឲ្យទណ្ឌិតសម រង្ស៊ីត្រឡប់ចូល ស្រុកបានឲ្យសោះ៕ សេង ណារិទ្ធ