(ខេត្តបាត់ដំបង)៖ កាលពីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធី ប្រកាសចូលកាន់មុខ តំណែងអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង នៅសាលប្រជុំសាលា ខេត្តបាត់ដំបង ។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៥ ឯកឧត្តម អគ្គនាយករង ឯកឧត្តម ប្រតិភូអមដំណើរ គណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។
ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច នាយករដ្ឋបាល សាលាខេត្តបាត់ដំបង មានដូចខាងក្រោម៖ ១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង ៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានឡើងរាយការណ៍ ដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជាការរីកចម្រើនក្នុងខេត្ត ជូនអង្គពិធី ព្រមទាំងសម្តែងនូវ សេចក្តីរីករាយដែលទទួល បានថ្នាក់ដឹកនាំខេត្តបន្ថែម ទៀត ដែលជាធនធាន ថ្មីសម្រាប់ការងារ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែក ក្នុងការដឹកនាំ ជំរុញការអភិវឌ្ឍខេត្តឲ្យកាន់ តែរីកចម្រើនថែមទៀត។
ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ លើកឡើងណែនាំដល់លោក អភិបាលរងខេត្ត និងលោក នាយករដ្ឋបាលសាលាខេត្ត ដែលទើបនឹងប្រកាស តែងតាំងភារកិច្ចថ្មី និងផ្ទេរភារកិច្ចថ្មីនេះ ត្រូវបន្តខិតខំបំពេញ តួនាទីភារកិច្ចរបស់ខ្លួន និងត្រូវតែខិតខំពង្រឹង សមត្ថភាពរបស់ខ្លួន ក្នុងគោលបំណងដើម្បីចូលរួម បម្រើប្រជាពលរដ្ឋឱ្យ កាន់តែល្អប្រសើរ ជាងមុនផងដែរ ។
ឯកឧត្តមបានមាន ប្រសាសន៍កោត សរសើរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគំ រោងទីក្រុងស្អាត ក្នុងនោះមានការរៀប ចំសណ្ដាប់ធ្នាប់ក្នុង ក្រុងឱ្យកាន់តែមាន របៀបរៀបរយ ដោយការកាត់សំយ៉ាបផ្ទះ ឬផ្លាកប៉ាណូពាណិជ្ជកម្មធំៗចេញ ដើម្បីឱ្យទីក្រុងដែល សំបូរអគារបុរាណនេះ បានបញ្ចេញសម្រស់ អគារបុរាណរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តបាត់ដំបង ឱ្យកាន់តែច្រើន និងទីពីរគឺការរៀបចំ ទុកដាក់កាកសំណល់រឹងរាវ ឱ្យមានរបៀបរៀប រយជាងមុន ដែលនេះបានបង្ហាញ ឱ្យឃើញអំពីភាព ទំនួលខុសត្រូវ ក្នុងការដឹកនាំ ខេត្តបាត់ដំបង ប្រកបដោយភាពម្ចាស់ការ ។