(ខេត្តកំពង់ឆ្នាំង)៖ សត្វគោ ៧ក្បាលបានងាប់ និង១ក្បាលរបួសធ្ងន់ បាក់ជើងក្រោយទាំង២ ដោយសាររថយន្ត ធុនយក្ស១គ្រឿងបើកបរ ក្នុងល្បឿនលឿន បានបុកនិងកិនពីលើពេញ សត្វគោយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង ៨និង១៥ នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០ ២២ លើកំណាត់ផ្លូវជាតិលេខ ៥ ចំណុចមុខក្លោង ទ្វារចូលវត្តធម្មវ័ន ក្នុងភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីរសមត្ថកិច្ច នគរបាលចរាចរណ៍ ស្រុករលាប្អៀរដែលបានចុះ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កខាងលើ នេះម៉ាក់ហ៊ីយ៉ាន់ ដាយភ្លៅ៥ ពាក់ស្លាកលេខភ្នំពេញ 3C-0474បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនមក ដល់ចំណុចនេះ ក៏បានបុកចំហ្វូងគោ ដែលកំពុងឆ្លង កាត់ផ្លូវតែម្ដង បណ្ដាលឱ្យសត្វគោ៧. ក្បាលបានងាប់ នៅកន្លែងកើតហេតុ និង ១ក្បាលទៀតរបួសបាក់ ជើងក្រោយទាំង២ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក គ្រោះថ្នាក់ខាងលើនេះ យកមកកាន់អធិការដ្ឋាន នគរបាលស្រុករលាប្អៀ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ដោយឡែកនៅកន្លែងកើត ហេតុសមត្ថកិច្ចបាន សម្រួលចរាចរណ៍ និងធ្វើកំណត់ ហេតុប្រគល់ សត្វគោងាប់ជូនប្រជា ពលរដ្ឋជាម្ចាស់គោវិញ និងណែនាំឲ្យម្ចាស់ គោប្រមាណ៣ឬ៤នាក់ ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ៕
ប្រភពពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុពួក គាត់ម្នាក់បានកាន់ទង់ក្រហម គ្រវីជាសញ្ញាសុំឲ្យ រថយន្តបើកបរលើផ្លូវ ជាតិបន្ថយល្បឿនឬឈប់ សុំឲ្យគោឆ្លងកាត់ ។
ប៉ុន្តែក្នុងពេលនោះរថយន្ត បង្កហេតុខាងលើមិន បានបង្អង់ល្បឿន ឬឈប់នោះទេគឺ បានបើកក្នុង ល្បឿនលឿន វ៉ារថយន្តតូច១ គ្រឿងនៅពីមុខ ហើយក៏បានបុកហ្វូង គោដែលកំពុងឆ្លងផ្លូវ ជាតិបណ្ដាលឲ្យមាន គ្រោះថ្នាក់តែម្ដង គឺគោ៣ក្បាលបានងាប់ នៅក្រោមកង់រថយន្ត ខាងមុខ និង៤ក្បា លទៀតបានងាប់នៅ ក្រោមរថយន្តផ្នែក ខាងក្រោយ និង១ក្បាលទៀតរបួស បាក់ជើងក្រោយទាំង២ ។
ករណីខាងលើនេះ ប្រជាពលរដ្ឋសំណូម ពរដល់មន្ទីរសាធារណៈ ការខេត្ត សុំមេត្តាដាក់ផ្លាក សញ្ញាគោឆ្លងកាត់ ផ្លូវ ចំណុចនេះឡើងវិញផង ព្រោះថាពីមុននៅ ចំណុចខាងលើនេះ មានផ្លាកសញ្ញាគោ ឆ្លងផ្លូវចំនួន ២ផ្ទាំង ប៉ុន្តែថ្មីៗនេះ ត្រូវបានគេដក ចេញពេលជួស ជុលផ្លូវជាតិ។
ការដាក់ផ្លាកសញ្ញា នេះឡើងវិញដើម្បី ជាដំណឹងដល់អ្នកបើក បរយន្តគ្រប់ប្រភេទ សុំឲ្យប្រុងប្រយ័ត្ន និងបន្ថយល្បឿន កន្លែងសត្វគោឆ្លងកាត់ ទើបអាចកាត់បន្ថយ ហានិភ័យនៃគ្រោះ ថ្នាក់ចរាចរណ៍នៅ ចំណុចនេះបាន៕ដោយ លោក ផាន់ប៊ុនថុន