មេឈ្មួញជនជាតិវៀត ណាម្នាក់ឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយៗ) ដែលជាមេឈ្មួញឈើ ប្រណិតដ៍ល្បី ល្បាញជើង ខ្លាំងខាងដឹកជញ្ជូន ឈើយ៉ាងសកម្ម ឥលូវជាប់ជុង !!!

(ខេត្តឧត្តមានជ័យ)៖ មេឈ្មួញជនជាតិ វៀតណាមម្នាក់រកស៊ី ជំនួញឈើប្រណិតឆ្លងដែន ឈ្មោះខ្វៀងធីម៉ៃ (ហៅយាយម៉ាយ) ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធរឿងជំនួញរក ស៊ីបទល្មើសឈើឆ្លងដែន។

មេឈ្មួញខាងលើដោយ ឈ្មួញយកឈើប្រភេទ នាងនួននិងឈើក្រញូង មកលាក់ទុកនៅផ្ទះដី ចំការរបស់លោក  ថោងជួនស្ថិតនៅ ភូមិ១០៥ឃុំផ្អាវស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ការចុះការបង្រ្កាបមាន កម្លាំងសមត្ថកិច្ចនិង កម្លាំងមន្រ្តីជំនាញនៃមន្ទីរ បរិស្ថានខេត្តឧត្តរមានជ័យ ក្រោមការចង្អុល បង្ហាញពីលោក ប៉េង ម៉េងគ័ងព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចបាន អោយដឹងថាកាល ពីថ្ងៃ១ខែកញ្ញាថ្មីៗឆ្នាំ២០២១ នេះមេឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញ នៃមន្ទីរបរិដ្ឋានខេត្ត ឧត្តរមានជ័យបាន ធ្វើការបង្រ្កាបបានឈើនាង នួននិងក្រញូងជិតបីតោន រថយន្តចំនួនពីគ្រឿង រួមនិងមនុស្សម្នាក់ឈ្មោះ ខ្វៀង ធីមៃ(ហៅយាយម៉ាយ) ជាមេឈ្មួញ។

យោងតាមសមត្ថកិច្ច នៅកន្លែងហេតុការណ៍ បានលួចបង្ហើបថាឈើនៅ ពេលធ្វើការបង្រ្កាបប្រហែល ជិតបីតោនតែលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត ឧត្តរមានជ័យបានប្រាប់ ថាឈើទាំងអស់មានជាង មួយតោនតែប៉ុណ្ណោះ បើមិនយល់គង់តែជ្រាប។

ជុំវិញករណីខាង លើលោកភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យបាន ប្រាប់អោយក្រុមការងារ យើងដឹងតាមទូរស័ព្ទ នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ ២០២២នេះថាឈើនិងវត្ថុតាង ខាងលើបានយកទៅរក្សាទុក នៅមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ រីឯមនុស្សកំពុងកសាង សុំនុំរឿងបញ្ជូនទៅតុលាការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *