(ខេត្តសៀមរាប)៖ បើតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះថា លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានយល់ព្រមអោយ កម្លាំងសមត្ថកិច្ចចូលទៅ ក្នុងទីតាំងដីចំការម្រេច របស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងបានសហការពន្យល់ ប្រជាពលរដ្ឋដែល កំពុងស្នាក់នៅទី នេះអោយវិលត្រឡប់ ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណ ៣០% ប៉ុណ្ណោះដែលមិន ទាន់ចាកចេញ។
ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ ពលរដ្ឋចាកចេញពីដី ចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹ កជំនន់លិចពិភពលោក កើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្ត ដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅ គេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមាន អាហារបរិភោគផងដែរ។