ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយចាប់រឿងជួញដូរ គ្រឿងញៀនជាង១០០គីឡូក្រាម នៅខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យជា ជនជាតិចិនម្នាក់ ត្រូវបានសាលា ដំបូងខេត្តព្រះវិហារ ចេញដីកាសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ឆ្លងដែនជាង ១០០គីឡូក្រាម។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អមអយ្យការសាលាដំបូង ខេត្តព្រះវិហារ បានថ្លែងប្រាប់ ភ្នាក់ងារយកព័ត៌មាន ឱ្យដឹងថា ដោយមានការចង្អុល បង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត លោកបានដឹកនាំកម្លាំង ផែនការងារប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ សហការបង្រ្កាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់១ករណី ដោយឃាត់ខ្លួនជន ជាតិចិនម្នាក់ ព្រមទាំងរឹបអូស គ្រឿងញៀនចំនួន១០០.៨០គីឡូក្រាម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោក វុធ សាវី បានថ្លែងទៀតថា ជនសង្ស័យជួញដូរ គ្រឿងជាជនជាតិចិន ដែលសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះ TU SUERONG អាយុ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួន នៅឃុំប៊ិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មូលហេតុដែលត្រូវចាប់ ខ្លួនជនសង្ស័យដល់ ខេត្តព្រះសីហនុ ដោយសារជនសង្ស័យ រូបនេះបញ្ជាទិញគ្រឿងញៀន ចេញពីព្រំដែនឡាវ ក្នុងខេត្តព្រះវិហារ។

ជនសង្ស័យរូបនេះ ក្រោយពីបានសួរនាំរួច ក៏បានបញ្ជូនទៅចៅ ក្រមស៊ើបសួរបន្ត និងត្រូវចៅក្រម ស៊ើបសួរ សម្រេចចេញ ដីកាបង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្ននៅ ពន្ធនាគារខេត្តព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *