(ខេត្តកំពត)៖ រដ្ឋលេខាធិការក្រសួង មុខងារសាធារណៈបាន លើកឡើងថា យុទ្ធសាស្ត្រ ចតុ កោណដំណាក់កាលទី៤ គឺការបង្កើនល្បឿន នៃការកែទម្រង អភិបាលកិច្ច ដោយយក ប្រជា ជនធ្វើជាស្នូល ដូច្នេះមន្ត្រីរដ្ឋបាល សាធារណៈត្រូវផ្តល់សេវា ប្រកបដោយ ព្រហ្មវិហារធម៌ និង តម្រូវឲ្យមានការចូល រួមរបស់ពលរដ្ឋក្នុង ដំណាក់ការ រៀបចំ ការអនុវត្ត ការផ្តល់ ការត្រួតពិ និត្យ ការវាយតម្លៃ។
នេះជាលើកឡើងរបស់ លោក ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ក្នុង សិក្ខាសាលាផ្សព្វ ផ្សាយខ្លឹមសារអនុក្រឹត្យ លេខ ២៤០ អនក្រ.បក សេចក្តីណែនាំលេខ ៧៨៨ មស.សណន និងលេខ ៧៨៩មស. សណន និងលិខិតបទ ដ្ឋានគតិយុត្តិសំខាន់ៗ ជូនមន្ត្រីរាជ ការស៊ីវិល នៃមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តកំពតកាល ពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលាខេត្តកំពត ដោយសិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ ពីសំណាក់លោកស្រី យូ សុគន្ធ អភិបាលរង ខេត្តកំពតផងដែរ។
លោកថោសេដ្ឋាណា បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលបានកំណត់ ចក្ខុវិស័យយ៉ាងច្បាស់ លាស់ ថានឹងប្រែក្លាយ ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដើម្បីឈានឆ្លោះទៅ សម្រេច ចក្ខុវិស័យនេះ គឺត្រូវលើកទិសដៅនេះ ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ការធានានិរន្តរភាព តួនាទី និងដំ ណើរការរដ្ឋ បាលសាធារណៈ។
នៅក្នុងយុទ្ធសាស្ត្រ ដំណាក់កាលទី១ដល់ទី៣ គឺកំណត់យក”អភិបាលកិច្ចល្អ” ជាស្នូល ប៉ុន្តែ យុទ្ធ សាស្ត្រចតុកោណ ដំណាក់កាលទី៤នេះ គឺការបង្កើនល្បឿន នៃការកែទម្រង់អភិ បាលកិច្ច កំណត់ យកប្រជាពល រដ្ឋជាស្នូល ដូច្នេះហើយ មន្ត្រីរដ្ឋបាល សាធារណៈពន្លឿន ការផ្តល់សេវា ដល់ ប្រជាពលរដ្ឋ និងបំពេញការងារ ប្រកបដោយ ព្រហ្មវិហារធម៌ ដោយផ្អែក លើគោលការណ៍ បី គឺរដ្ឋបាលស្អាតស្អំ រដ្ឋបាលឆ្លាតវៃ និងរដ្ឋបាលខ្លាំង។
លោករដ្ឋលេខាធិ ការបានបន្តថា មន្ត្រីរដ្ឋបាលត្រូវយក ប្រជាពលរដ្ឋជាស្នូល ក្នុងការផ្តល់សេវា សាធារណៈ ដោយឈរលើព្រហ្ម វិហារធម៌ដោយមាន ប្រជាពលរដ្ឋចូលរួម ក្នុងដំណាក់កាល រៀបចំការអនុវត្ត ការផ្តល់ ការត្រួតពិនិត្យ ការវាយតម្លៃជាដើម ព្រោះការចូលរួម របស់ប្រជាពល រដ្ឋ គឺស្នូលគន្លឹះ នៃជ័យជម្នះ បើគ្មានការចូល រួមពីពួកគេទេ រដ្ឋបាលមិនរឹងមាំឡើយ។
ដូច្នេះអ្នកដែលចុះ មូលដ្ឋានត្រូវតែដាក់ចិត្ត ដាក់កាយសប្បាយចិត្ត ស្តាប់សំណើរ សំណូមពរ កង្វល់ ជាអនុសាសន៍របស់ពលរដ្ឋ ហើយត្រូវសង្កេតមើល ប្រសិនបើប្រជាពល រដ្ឋមិនពេញចិត្ត បានន័យថា ការងារផ្តល់សេវា របស់រដ្ឋបាលសាធារណៈ ធ្វើមិនបានជោគជ័យទេ។
ជាមួយគ្នានេះ លោកបានស្នើ ឲ្យមន្ត្រីរាជការ បំពេញមុខងារ រដ្ឋបាលសាធារណៈ ត្រូវធ្វើឲ្យបាន តាមគោលការណ៍ កំណត់របស់រាជរដ្ឋាភិបាល ទី១.ស្អាតស្អំ៖មន្ត្រីរាជការ ធ្វើការដោយ តម្លាភាព សមធម៌ សុច្ចរិតធម៌ និងទទួលខុសត្រូវខ្ពស់ , ទី២ (រដ្ឋបាលឆ្លាតវៃ)៖ ប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាកុំព្យូទ័រ ប្រព័ន្ធព័ត៌មានវិទ្យាទាន់សម័យ ដើម្បីផ្តល់សេវា ឲ្យបានលឿនរហ័ស និងមាន ប្រសិទ្ធភាពខ្ពស់) និងទី៣ (រដ្ឋបាលខ្លាំង)៖ ជារដ្ឋបាលដែលមាន សមត្ថភាពរឹងមាំ មាន របៀបរបប ដំណើរការអាចបទបែន ដើម្បីឆ្លើយតបទៅនឹង បរិបទសង្គមប្រកប ដោយនិ រន្តរភាព និងប្រសិទ្ធភាព។
លោក ថោ សេដ្ឋាណា បានបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នេះ ជ្រុងទី១ ការអភិវឌ្ឍន៍ ធនធានមនុស្ស ជ្រុងទី២ ការធ្វើវិក្រិត្យការសេដ្ឋកិច្ច ជ្រុងទី៣ ការអភិវឌ្ឍន៍ វិស័យ ឯកជននិងការងារ និងជ្រុងទី៤ ការអភិវឌ្ឍន៍ប្រកប ដោយចេរភាព និងបរិយាប័ន ដែលមានប្រ ជាពលរដ្ឋជាស្នូល៕