(ខេត្តបន្ទាយមានជ័យ)៖នាព្រឹក ទី៤ ខែតុលា ឆ្នាំ២០១នេះនៅក្នុង បរិវេនស្រុកម៉ាឡៃ បានប្រា រព្វ ទិវាមនុស្សចាស់ អន្តរជាតិ១តុលា ឆ្នាំ២០១៩ រៀបចំដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកលើ កម្ពស់សកម្មភាព សមាគម មនុ ស្សចាស់ក្នុងឃុំទាំង៦ ក្នុងស្រុកម៉ាឡៃ ។
ពិធីនេះមានការចូល រួមលោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត និងជាអនុប្រធាន អចិន្ត្រៃសមាគម អតីត យុទ្ធជនកម្ពុជា លោកអែមសុខា អភិបាលស្រុកម៉ាឡៃ និងមនុស្សចាស់ដែល បានចូលរួមជាង ២០០នាក់។
ក្នុងពិធីទិវាមនុស្ស ចាស់នោះលោកឃុន វុទ្ធី បានមានប្រសាសន៌ ថាការប្រារព្វទិវា មនុស្សចាស់ នេះឡើងក្នុងគោល បំណងលើកកំពស់ កិច្ចការគាំពារដ៏មាន ប្រសិទ្ធភាពសំដៅលើក ស្ទួយសុខ មាលភាពរបស់ មនុស្សវ័យចាស់ ឲ្យកាន់តែប្រសើរ ឡើងហើយទិវានេះ ក៏បង្ហាញឲ្យឃើញ ពីតួ នាទីដ៏សំខាន់របស់ មនុស្សវ័យចំណាស់ បុព្វការីជនដែលបាន បង្កើតធនធានដ៏មាន សារប្រ យោជន៌ ព្រមទាំងផ្តល់ ចំណោះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាង ឥតគណនាសម្រាប់ មនុស្ស ជំនាន់ក្រោយ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាទិវា មនុស្សនេះដែរក៏ ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែល មានជាអាទ៏រៀប ចំគោលនយោបាយ ដើម្បីលើកស្ទួយ សុខុមាលភាពរបស់ មនុស្សវ័យចាស់ និងរៀបចំទិវានុស្ស ចាស់នៃព្រះរាជាណា ចក្រកម្ពុជាដោយកំណត់ យកថ្ងៃទី១តុលា ជារៀង រាល់ ឆ្នាំជាមួយទិវា មនុស្សចាស់អន្តរជាតិ។
ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានមានប្រសាសន៌ ដែរថាក្នុងទិវាមនុស្ស ចាស់នេះគេសំដៅ មនុស្ស ចាស់ចាប់ពី មនុស្សអាយុ៦០ឆ្នាំ ឡើងព្រោះមនុស្ស ចាស់ជារលកមុនវា អាចរុញរលកក្រោយ បាន ព្រោះថាមនុស្សចាស់ មានបទពិសោធន៌ គ្រប់បែបយ៉ាងដូចជា រក្សាបាននូវប្រពៃណី ទំនៀម ទំលាប់ល្អ កេរមរតកសម្បត្តិ វប្បធម៌ដែលសម្បូរ បែបនិងសមិទ្ធផល ទាំងឡាយហើយ ត្រូវ បានរក្សាគង់វង្ស រហូតមកដល់សព្វ ថ្ងៃនេះក៏ដោយសារ មនុស្សចាស់នេះដែរ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាមរតក ទាំងនេះកើតចេញពី ស្នាដៃ ពីគុណូបការះ និងការអប់រំ បង្រៀនប្រដៅប្រកបដោយ គតិបណ្ទិតនៃបុព្វ បុរសនិងចាស់ព្រឹទ្ធាចារ្យ របស់យើងដែលអាច ជា មន្ត្រីរាជការ យុទ្ធជន បព្វជិក គ្រហល្ថ អ្នកអក្សរសាស្ត្រ ភាសាភិទូ សេដ្ឋកិច្ច ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បះករ អ្នកច្បាប់ និងអ្នកវិទ្យសាស្ត្រជាដើម។
ពាក់ព័ន្ធនិងមនុស្សចាស់ នេះដែរសព្វថ្ងៃនេះ សម្តេចតេជោហ៊ុនតែង តែយកចិត្តទុកដាក់ សួរ សុខ ទុក្ខដល់មនុស្សវ័យ ចាស់រួមសុខរួមទុក្ខមិន ថានៅទីជិតទីឆ្ងាយនោះ ទេព្រោះសំអាងថា មនុស្សវ័យចាស់ ទាំងអស់នេះកន្លង មកខ្លះហានពលីជីវិត ក្នុងការ ការពារទឹកដីហាន ប្តូរជីវិត សាច់ស្រស់ឈាមស្រស់ ជួនជាតិមាតុភូមិហើយ ប្រទេសមានស្ថេរភាពរ ហូតមកដល់សព្វថ្ងៃ នេះក៏ ដោយសារតែមនុស្សវ័យ ចាសទាំងអស់នេះដែរ។
លោកក៏បានធ្វើផ្តាំផ្ញើរ ដល់មនុស្សវ័យចាស់ទាំង អស់ត្រូវចេះថែរក្សា ខ្លួនជាមនុស្សល្អពលរដ្ឋ ល្អត្រូវប្រព្រឹត្តិ តែអំពើល្អ សុចរិតទៀងត្រង់។
ចុងបញ្ចប់កម្មពិធី មនុស្សវ័យចាស់ ជាង២០០នាក់ក្នុង១ ម្នាក់ទទួលបានថវិកា ពីលោកអ៊ុំរាត្រី ២០,០០០រៀលនិង ១ឃុំ២០០,០០០ រៀលផងដែរ៕