យុវជន៣នាក់អាយុ មិនទាន់២០ឆ្នាំ ផងព្រោះថ្នាំញៀន ហ៊ានសហការណ៍ គ្នាជាប្រព័ន្ធលួច ទូរស័ព្ទគេទៅទិញ ថ្នាំជក់ត្រូវជាអាវុធហត្ថ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងៗ៣នាក់អាយុមិន ទាន់២០ឆ្នាំផងព្រោះ ថ្នាំញៀនហ៊ានសហ ការណ៍ គ្នាជាប្រព័ន្ធលួចទូរស័ព្ទ គេទៅទិញថ្នាំជក់ត្រូវកំលាំង អាវុធហត្ថក្រុង ប៉ោយប៉ែត១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះ ឃាត់ខ្លួនបាន នៅវេលាម៉ោង ១២ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នក យកព៍ត័មានឲ្យ ដឹងថានៅមុនពេល កើតហេតុ នោះ ម្ចាស់ ទូរស័ព្ទឈ្មោះ ប៉ុក នៅ ភេទ ប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ ក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែតកូ នរបស់ខ្លួនបាន ទុកទូរស័ព្ទក្នុងកា បូបហើយព្យួរនិង ជញ្ជាំងផ្ទះក៏ ដេកលក់ទៅ លុះព្រឹកឡើងទូរស័ព្ទ បាត់ពីកាបូបរកមិន ឃើញខ្លួនបានដាក់ ពាក្យប្តឹងតែម្តង ក្រោយ ទទួលបានពាក្យបណ្តឹង ហើយលោកបានដឹក នាំកម្លាំងជំនាញចុះធ្វើការ ស៊ើបអង្កេត ឈាន ដល់ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់រួម មាន១ឈ្មោះ អឿន បូ ភេទប្រុស អាយុ ១៤ឆ្នាំ ២ឈ្មោះ អឿន បឿក ភេទប្រុស អាយុ ១៨ឆ្នាំ៣ឈ្មោះ ជឹម សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ទាំង៣នាក់រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពឃាត់ ខ្លួនហើយ បានបញ្ជូនមកទី បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដើម្បី ចាត់ការបន្ត ។

លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យ បទល្មើសប្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំង ជំនាញធ្វើការសាកសួរ  ជនសង្ស័យបាន សារភាពថា ឈ្មោះ អឿន បូ ជាអ្នកចូលទៅលួច ចំណែកខ្លួនទាំង ២នាក់ ជាអ្នកយកទូរស័ព្ទ​ទៅដាក់បញ្ចាំដើម្បី យកលុយទៅទិញ គ្រឿងញៀនសម្រាប់ ប្រើប្រាស់ទាំង អស់គ្នា ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាម ច្បាប់ទាំង៣នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *