(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ែន ភិម្យ មេបញ្ជាការ រង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលជំនាញ និងសហការីមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាន ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១៧,៨៣០,០០០៛ (ដប់ប្រាំពីរលាន ប្រាំបីសែន បីម៉ឺនរៀល) ជូនដល់គ្រួសារ លោកវរសេនីយ៍ទោ ជា សុផល អនុប្រធាន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះ ដោយសារជម្ងឺ ដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ច នៅបឹងទន្លេសាប ។
បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង ។ សូមបញ្ជាក់ផងដែរថា ថវិកាទាំងនេះ គឺបានកើតឡើងពី គំនិតផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងការចូលរួមជួយ ឧបត្ថម្ភពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់ផងដែរ ៕