(ខេត្តបន្ទាយមានជ័យ)៖ ស្រីក្រមុំម្នាក់ នាំគ្នាជិះទូកលេងជា មួយពួកម៉ាក៣នាក់ មិនដឹងនាំគ្នាជិះយ៉ាង ណាស្រាប់តែ ធ្វើឲ្យទូកក្រឡាប់ បណ្តាលស្រី ក្រមុំនោះស្លាប់ ចំណែកពួកម៉ាក ជិះជាមួយ រួចខ្លួនមកពីចេះ ហែលទឹក។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តមន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាល មូលដ្ឋានបាន ប្រាប់ឲ្យដឹងថា ស្រីរងគ្រោះមានឈ្មោះ ស្រីថេង មានស្រុកកំណើត នៅខេត្តសៀមរាប មករស់នៅជាមួយជីដូន ធ្វើការនៅប៉ោយប៉ែត ហើយមកស្នាក់នៅជុំមិត្តភក្តិ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងបន្តទៀត ថាបើតាមការបញ្ជាក់ ពីយុវជន ឈ្មោះ ស្កាយ ជាមិត្តភ័ក្របាននិយាយថា មុនពេលកើតហេតុ នោះជនរងគ្រោះ និង មិត្តភ័ក្រ៣នាក់ទៀត បាននាំគ្នាជិះទូកទៅ លេងផ្ទះ ឈ្មោះ ស្កាយ ពេលដែលកំពុង ជិះលេងយ៉ាងសប្បាយនោះ ស្រាប់តែទូកក្រឡាប់ លិច ដល់បាតដីពេលនោះទាំង មិត្តភ័ក្រទាំង៣នាក់បាន លោតទៅជួយដែរ ដោយសារតែជនរង គ្រោះមិនចេះហែលទឹក គេចាប់តោងអ្នកទាំង ៣នាក់ជាប់ ពេលនោះមិត្តភ័ក្រទាំ ង៣នាក់ខិតខំរើ បំរះពេញពីជនរងគ្រោះ ទាំង៣នាក់ទើបរួច ខ្លួន ចំណែកជនរង គ្រោះលិចដល់ដីឈ្លក់ ទឹកស្លាប់តែម្តង។
ក្រោយកើតហេតុហើយ សព ត្រូវបានរកឃើញនៅបាតដី តែជាអកុសល ជនរងគ្រោះបាន ស្លាប់ទៅហើយ អាជ្ញាធរនិង ក្រុមគ្រូពេទ្យព្យាយាម ជួយសង្គ្រោះដែរ សពត្រូវបានយកទៅតម្កល់ នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ដើម្បីប្រគល់ទៅ ឲ្យក្រុមគ្រួសារសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕