(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ប្រជុំផ្សព្វផ្សាយប្រសាសន៍ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជ អាវុធហត្ថ រយៈពេល៩ខែ ទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួម ពីសំណាក់លោក មេបញ្ជាការរង លោក នាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន១៤២រូបផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការវាយតម្លៃ ខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ កម្លាំងអាវុធហត្ថ ទាំងអស់ ដែលបានខិតខំ អស់ពីកម្លាំងកាយ ចិត្ត និងមានឆន្ទៈ ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន ជូនពលរដ្ឋនៅក្នុងមូល ដ្ឋានបានយ៉ាងល្អប្រសើរ ជាមួយការសម្រេច បានជាសមិទ្ធិផល នាពេលកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញផែនការ ស្របតាមស្ថានភាព ជាក់ស្តែងដែលកំពុង ប្រឈម ជាមួយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ដែល កំពុងធ្វើឱ្យប៉ះពាល់ ស្ទើរតែ៩ក្រុង-ស្រុក ទូទាំងខេត្ត ដោយលោកបញ្ជា ឱ្យគ្រប់មូលដ្ឋានកង រាជអាវុធហត្ថ ទាំងអស់ត្រូវបែងចែកកម្លាំង ដើម្បីចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរង គ្រោះដោយទឹកជំនន់ ទៅទីទួលសុវត្ថិភាព នៅតាមគោលដៅរៀងៗខ្លួន ។
ក្រៅពីនោះលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានជម្រុញបន្ថែម ដល់មូលដ្ឋានកង រាជអាវុធហត្ថគ្រប់ ក្រុង-ស្រុក ទាំង៩ ត្រូវធ្វើការស្រាវជ្រាវបង្ការ បង្ក្រាប រាល់បទល្មើស ដែលកើតមានឡើង ក្នុងភូមិសាស្ត្ររបស់ ខ្លួន ពិសេសបញ្ហា គ្រឿងញៀន៕