(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពទឹកនៅទំនប់ អូរខៃដន និងបានផ្តល់ អំណោយជាមី និងថវិកាមួយចំនួន អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់កងកម្លាំង អង្គភាពវរសេនាតូច ថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរ ជើងលេខ៥១ និងកងកម្លាំងសមត្ថ កិច្ចចម្រុះដែលបាន ប្រចាំការតាមដាន ស្ថានភាពទឹកនៅ ទំនប់អូរខៃដន ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម បានពិនិត្យស្ថានភាពទឹក និងបានណែនាំដល់ កងកម្លាំងសមត្ថកិច្ចចម្រុះទាំ ងបីប្រភេទ ដែលប្រចាំការនៅ តំបន់ទំនប់អូរខៃដន ត្រូវតាមដានស្ថានភាពទឹក ២៤ម៉ោងលើ២៤ម៉ោង និងជួយអន្តរាគមន៍ កាប់ដីដាក់នៅលើខ្នង ទំនប់ទប់ទឹកបាន ទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅ តែបន្តធ្លាក់ចុះជា បន្តបន្ទាប់ ដែលបន្តហូរ លើខ្នងអាងទំនប់៕