(ខេត្តបន្ទាយមានជ័យ)៖ កាលពីនៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទ អមដំណើរ និង ការពារសុវត្ថិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹ ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ ពលរដ្ឋរងគ្រោះដោយទឹ កជំនន់ចំនួន១៣៣គ្រួសារ នៅសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ពលរដ្ឋរងគ្រោះចំនួន ដោយទឹកជំនន់ ១៣៣ គ្រួសារ ក្នុង០១គ្រួសារទទួល បានឃីត១កញ្ចប់ ១.អង្ករ២០គីឡូក្រាម ២-មី១កេស ៣-ត្រីខ១យួរ ៤-ទឹកស៊ីអ៊ីវ១យួរ ៥-ទឹកត្រី១យួរ ៦-ទឹកពិសាដប១យួរ ៧-សារុង១ ៨-មុង១ ៩-សាប៊ូដុសខ្លួន២ដុំ ១០-ថ្នាំពេទ្យ(ប៉ារ៉ា+បេតាឌីន) ១កញ្ចប់ ១១-ថវិកា២ម៉ឺនរៀល ១២-ឧបត្ថម្ភកំលាំងនគរបាល ៥០-ម៉ឺនរៀល ១៣-ឧបត្ថម្ភកំលាំងអាវុធហត្ថ ៥០ម៉ឺនរៀល ១៤ឧបត្ថម្ភប្រជាការពារ ៥០ម៉ឺនរៀល ១៥.ឧបត្ថម្ភក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល ១៦-ឧបត្ថម្ភកំលាំងយោធា៥០ម៉ឺនរៀល ១៧-ជូនប្រជាពលរដ្ឋដែលមាន សមាជិកស្លាប់ដោយ ទឹកជំននចំនួន០៣ គ្រួសារ ក្នុង០១គ្រួសារទទួលបាន ថវិកា៥០ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រុញឲ្យអាជ្ញាធរ និង ជំនាញពាក់ព័ន្ធ ត្រូវបន្តការយកចិត្ត ទុកដាក់ក្នុងជួយ សង្គ្រោះមនុស្ស និងត្រូវរកគ្រប់ មធ្យោបាយរំដោះទឹកនៅ តំបន់ជន់លិចខ្លាំង ជូនពលរដ្ឋ និងបញ្ចៀសការខូចខាត ហេដ្ឋារចនាសម្ព័ន្ធនានា តាមដែលអាចធ្វើបាន។
ឯកឧត្តម ក៏បានអំពាវនាវ ដល់ពលរដ្ឋត្រូវណែនាំ និងហាមប្រាមកូនចៅ កុំឲ្យលែងទឹក ព្រោះពេលនេះទឹក កំពុងជន់ខ្លាំងអាចនាំឲ្យ មានគ្រោះថ្នាក់ដល់ជីវិត៕