(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាល ស្រុកបវេលបានដឹកនាំ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលស្រុកបវេល សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា បើកការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ករណីលួចយក ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងឃាត់ខ្លួនជាន់ សង្ស័យចំនួន០៥នាក់។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាល ស្រុកបវេល បានអោយ សារព័ត៌មានដឹងថា ក្នុងការចុះប្រតិបត្តិការ ខាងលើនេះធ្វើឡើង នៅវេលាម៉ោង០៧និ ង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្ថិត នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួន ជនសង័្សយជាក្មេងប្រុស អាយុក្រោម១៨ឆ្នាំ ចំនួន០៥នាក់និង ដកហូតបានវត្ថុតាង ជាច្រើនរួមមាន៖ ទូរស័ព្ទដៃចំនួន១៨គ្រឿង ក្នុងនោះ(VIVO ចំនួន០១គ្រឿង OPPOចំនួន០៤គ្រឿង IPHONE ចំនួន០២គ្រឿង – REALME ចំនួន០១គ្រឿង – CAMFONE ចំនួន០១គ្រឿង – កាតទូរស័ព្ទចំនួន៤០សន្លឹក – ស៊ីមកាតចំនួន២៦ សន្លឹក – ស្រោមទូរស័ព្ទចំនួន១៨ – កាសទូរស័ព្ទ ចំនួន០៣ និងកង់ ចំនួន០៣គ្រឿង ជាមធ្យោបាយជិះ ធ្វើសកម្មភាព គាស់ហាងទូរស័ព្ទ។
លោក សុខ សារិន អធិការបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១ និង៣០នាទី នៅចំណុចហាងទូរស័ព្ទ ឈ្មោះ ប៊ុន អ៊ិន ដែលមានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុសអាយុ៣៣ឆ្នាំ មានទីនៅភូមិល្វា ឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានជនសង័្សយ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព គាស់ដំបូលចូល លួចយកទូរស័ព្ទ ពីក្នុងហាង ក្រោយពេលកើត ហេតុជនរងគ្រោះបាន ប្តឹងចូល មកសមត្ថ កិច្ចនគរបាល ហើយឆ្លងតាមរយះ ការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខ សញ្ញាបាននិងឈាន ដល់ការឃាត់ខ្លួនបានតែម្តង។
ក្នុងករណីនេះ ដែរជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ ១៤ឆ្នាំនិង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកបវេល ដើម្បីកសាងសំណុំ រឿងបញ្ជូនមក ការិយាល័យជំនាញ ខេត្តបាត់ដំបងដើម្បីអនុវត្ត បន្តតាមនីតិវិធី ចំណែក០៣នាក់ទៀត ដែលមានអាយុតិ ចជាងនេះបានអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សក ម្មភាពហើយប្រគល់ ជូនអាណាព្យាបាលយក ទៅអប់រំបន្តនៅមូលដ្ឋាន ដោយឡែកវត្ថុតាង ផ្សេងៗបានសមត្ថកិច្ច ជំនាញនៃអធិការដ្ឋាននគរបាល ស្រុកបវេលប្រគល់ជូន ជនរងគ្រោះវិញផងដែរ។ ដោយលោក សឿន វ៉ាន់ម៉ាន់លី