ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយមេបញ្ជាការកងទ័ព ជើងគោកនូវែលសេឡង់

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ព ជើងគោកនូវែលសេឡង់ ក្នុងឱកាសនៃ ដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។

ក្នុងជំនួបនេះ សមភាគីទាំងពីរបាន ពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នា អំពីសារៈសំខាន់នៃគំនិត ផ្តួចផ្តើមក្នុងការបង្កើន ទំនាក់ទំនងរវាង កងទ័ពជើងគោក នៃប្រទេសទាំងពីរ សម្រាប់ពេលអនាគត់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *