(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ ២០២២កម្លាំងផ្នែកជំ នាញព្រហ្មទណ្ឌ័នៃ អធិការដ្ឋាន នគរបាលក្រុង បាត់ដំបង បានទទួលពាក្យ បណ្ដឹងពីឈ្មោះ ដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ ដំបង ខេត្តបាត់ ដំ បង (តំណាងដើម បណ្ដឹងជាម្ដាយ) ថាមានករណីហិង្សា ក្នុងគ្រួសារ (ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស) លើជនរងគ្រោះជា ប្រពន្ធឈ្មោះផេង ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំមាន ទីលំនៅភូមិបឹង រាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចក្រុម ទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបណ្តាល ឱ្យរបួសស្នាមគឺ៖ ស្នាមជាំ ខ្នង ហើមជញ្ចឹងក ពកក្បាលពីក្រោយ ហើមកំពួនដៃខាងឆ្វេង និង ដើមដៃខាងស្ដាំ ។
ក្រោយពីទទួលបណ្តឹងភ្លាម អនុវត្តាមតយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និង យោបល់លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំង ការជួញដូរ មនុស្សនិងការពារ អនីតិជន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបាត់ដំបង បានធ្វើការស៊ើប អង្កេត ស្រាវ ជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះរ៉ឺន សុខប៊ុន ភេទប្រុសអាយុ ៣០ឆ្នាំមានទីលំនៅ ភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាប្តី មកកាន់អធិការដ្ឋាន នគរបាលក្រុង បាត់ដំបងដើ ម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរខ្លួន បានសារភាពថាពិត ជាបានធ្វើសកម្មភាពយកមួក សុវត្តិភាពវាយទៅលើ ជនរងគ្រោះជាប្រពន្ធ ពិតប្រាកដមែន ដោយសារ មូលហេតុខឹងប្រពន្ធសុំលែង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចន គរបាល កំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញអនុវត្តតាម នីតិវិធីច្បាប់៕