លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះជួយរំដោះទឹកជំនន់ និងច្រកដីដាក់ការ៉ុងបិតទឹកបញ្ជៀសការជន់លិច សាកលវិទ្យាល័យជាតិមានជ័យ..!!!

ខេត្តបន្ទាយមានជ័យ​៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានគណ:កម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ប្រធានគណៈកម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងគណ:គ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាលជាច្រើនរូប ដោះស្រាយបញ្ហាទឹកជំនន់ជន់លិច បរិវេណទីធ្លាសាកលវិទ្យាល័យ ដោយទប់ទឹកកុំឱ្យហូរចូលនិងបូមទឹកចេញដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជូនកម្លាំងពីតាមបណ្តាផែនជំនាញ កម្លាំងអធិការស្រុក-ក្រុង និងកម្លាំងនគរបាលការពារព្រំដែន ជាច្រើននាក់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ និងបានឲ្យកម្លាំងនគរបាលទាំងអស់ចូលរួមជួយច្រកដាក់ដាក់ការ៉ុងដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម បាចទឹកចេញ កុំឲ្យមានការជន់លិចអាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យកាន់តែខ្លាំងជាងនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *