ស្រ្តីជនជាតិចិនម្នាក់ ស្លាប់តាមផ្លូវ សង្ស័យកើតជម្ងឺ គាំងបេះដូង

(ខេត្តប៉ៃលិន)៖ ស្រ្តីជនជាតិចិនវ័យក្មេងម្នាក់ មានអាការ: មិនស្រួលខ្លួន ខណ: ធ្វើការជាបុគ្គលិក នៅក្នុងកាស៊ីណូមួយ កន្លែងជាប់នឹង ព្រំដែនអន្តរជាតិព្រំ លុះមិត្តភក្តិឃើញ សភាពមិនស្រួលក៏ប្រញាប់ ហៅរថយន្តដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ តែនាងដាច់ខ្យល់ ស្លាប់បាត់បង់ជីវិត នៅតាមផ្លូវ ដោយគេសង្ស័យកើត ជម្ងឺគាំងបេះដូង ទើបបង្កឱ្យមាន ការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៤៥នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីមន្ត្រី នគរបាលស្នងការ ខេត្តប៉ៃលិន បានឱ្យដឹងថា សពស្រ្តីរងគ្រោះវ័យក្មេង មាន ឈ្មោះ វូ ស៊ាំង (WU SHUANG) អាយុ២១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ ED3439958 ផុតសុពលភាព ថ្ងៃទី06-ខែកក្កដា ឆ្នាំ2028 ទិដ្ឋាការលេខៈ EB1900929107 ផុតសុពលភាពៈថ្ងៃទី18 ខែកុម្ភ: ឆ្នាំ2023 មានស្រុកកំណើតនៅ ខេត្តហ៊ូណាន (HUNAN) ប្រទេសចិន។

ប្រភពបន្តទៀតថា ស្រ្តីរងគ្រោះដែលស្លាប់ ដោយសង្ស័យកើតជម្ងឺ គាំងបេះដូងនេះ ជាអ្នកធ្វើការនៅក្នុងកា ស៊ីណូ យីហោ «ញូវហ្វ័រធូណា» ស្ថិតនៅភូមិឃុំខាងលើ។ មុនដំបូងនាងមាន សភាពឈឺចុកចាប់ក្នុងទ្រូង ក៏ហៅមិត្តភក្តិឱ្យមក ជួយគក់ស្របាច់ដៃជើង លុះអាការ:កាន់តែធ្ងន់ធ្ងរ អ្នករួមការងារក៏ហៅ រថយន្តមកដឹកចេញទៅ សង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត តែជាអកុសល ជនរងគ្រោះបានស្លាប់មុន ទៅដល់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនបាត់ទៅហើយ មិនអាចជួយសង្គ្រោះ បានទេរហូតមកដល់ពេលនេះ សពនារីរងគ្រោះ ត្រូវបានតម្កល់ទុក នៅក្នុងបរិវេណវត្តសារវណ្ណ កំពុងរង់ចាំដំណឹង ពីសាច់ញាត ខណ:ខាងមន្រ្តីនគរ បាលកោសល្យវច្ឆ័យបាន ធ្វើកោសល្យវច្ឆ័យរួចរាល់ និងបន្តរៀបចំតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *