(ខេត្តព្រៃវែង)៖ ពិតជាអាសូរខ្លាំងណាស់ បុរសពីរនាក់បានដាច់ ខ្យល់ស្លាប់យ៉ាងអាណោច អាធ័មក្នុងអណ្តូងបូម ទឹកស្រែប្រាំងមួយកន្លែង ហេតុការណ៍នេះ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សពជនរងគ្រោះទាំង ពីរនាក់ជាឪពុកនិង កូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។
បើតាមការបញ្ជាក់ពី សមត្ថកិច្ចអោយដឹង ថាជនរងគ្រោះទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលចុះក្នុងអណ្តូងបូម ទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង មូលហេតុដោយ សារជ្រុះកូនសោចូល ក្នុងអណ្តូង រួចសពជនរងគ្រោះ ឪពុកកូនក៏ចុះ ទៅយកសោ ក៏ចៃដន្យជួបគ្រោះ ថ្នាក់រហូតដាច់ខ្យល់ស្លាប់ ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។
បច្ចុប្បន្នសពជនរងគ្រោះ ទាំងពីរនាក់ត្រូវបាន ស្រង់ចេញពីអណ្ដូងប្រគល់ ទៅសាច់ញាតិដើម្បី ធ្វើបុណ្យតាមប្រពៃណី។