(ខេត្តព្រះសីហនុ)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក ព្រៃ នប់សហការជា មួយកម្លាំងនគរបាល ជំនាញនៃស្នងការ រដ្ឋាននគរបាលខេត្ត ព្រះសីហនុបាន ចុះ បង្ក្រាបករណីគ្រឿង ញៀនមួយកន្លែង និងឃាត់ខ្លួនជន សង្ស័យ២នាក់កាល ពីរសៀលថ្ងៃទី ០៥ ខែតុលាឆ្នាំ២០១៩នៅ ចំណុចវត្តចាស់ស្ថិត ក្នុងភូមិទួលឃុំទឹកល្អក ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។
សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ មឿនចន្ថា ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅនិងមុខ របរមិនពិតប្រាកដ ទី២ឈ្មោះទោងវុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំមានទីលំ នៅមិនពិតប្រាកដ និងមានមុខរបរជា ជាងអគ្គីសនី។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកហូតបានវត្ថុ តាងរួមមានម្សៅ ក្រាមស ថ្លាសង្ស័យសារ ធាតុញៀនចំនួន ២កញ្ចប់ (ធំ០១កញ្ចប់ និងតូច១កញ្ចប់) ទូរស័ព្ទដៃចំនួន ៣ គ្រឿង ខ្សែក០១ខ្សែ កាំភ្លើងCF-98 ០១ដើម គ្រាប់១២គ្រាប់ និង រថយន្ដកាម៉ារី ក្បាលឡែន ពណ៍ស ផ្លាក់លេខ២AJ ៩៤៩៣ភ្នំពេញ០១គ្រឿង។
លោកវរសេនីយ៍ទោហួរ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់បាន អោយដឹងថា ក្រៅពីជន សង្ស័យទាំង២នាក់ ជំហានដំបូង នគរបាលបានឃាត់ខ្លួន ស្ត្រីម្នាក់ទៀតដែរ ឈ្មោះសាន ងីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មុខរបរសិស្សប៉ុន្តែបានដោះ លែងវិញហើយ ក្រោយបានសាក សួរស្រាវជ្រាវទៅ នាងមិនជាប់ពាក់ ព័ន្ធនឹង ករណីនេះទេ គ្រាន់តែឈ្មោះទោង វទ្ធី បបួលទៅដើរ លេងជាមួយតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យ ទាំងពីររួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ស្រុកព្រៃនប់កសាង សុំនុំ រឿង ដើម្បីបញ្ជូនទៅស្នង ការរដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីចាត់ការ បន្តរទៅតាម នីតិវិធី។