(ខេត្តបន្ទាយមានជ័យ)៖ នៅក្មេងៗសោះមាន គុំនំសងសិកមិនអាច ទប់ចិត្តបានរវាងជនបង្ក និងជនរងគ្រោះដើម្បី សងសឹកតបវិញបបួលគ្នា ទៅកំទេចម៉ូតូរបស់គូសត្រូវ ខ្ទេចអស់ត្រូវបាន កម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថចុះ បង្ក្រាបបាន៥នាក់ នៅវេលាម៉ោង ២រសៀល៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយក ព៍ត័មានឲ្យដឹងថានៅពេល កើតហេតុនោះជន រងគ្រោះឈ្មោះ វីន អ៊ីចិន ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត បានប្រាប់ថា នៅពេលយប់ ខ្លួននិងប្អូនប្រុស បានជិះម៉ូតូទៅផ្សារ សហគមន៍ដើម្បី ទិញស្បែកជើង ពេលពួកខ្លួនចូល ដល់ក្នុងផ្សារ ស្រាប់តែមានគេប្រាប់ថា មានក្មេង១ក្រុម បាន ប្រើពូថៅកាប់ម៉ូតូរបស់ ខ្លួនខ្ទេចអស់ហើយ ពេលនោះ ខ្លួនចេញមកមើល ម៉ូតូខ្លួនខ្ទេចអស់ ដោយ សារក្មេងកាប់ម៉ែនបាន ដាក់ពាក្យប្តឹងក្រោយ ទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ កងរាជអាវុធហត្ថបាន ចុះធ្វើការស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនបាន ចំនួន៥នាក់ រួមមាន១ ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ ១៥ឆ្នាំ ២ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ ១៦ឆ្នាំ៣ ឈ្មោះ ថុង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ៤ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ ១៥ ឆ្នាំ ៥ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងភ្លើងទាំង៥នាក់ រស់នៅ ភូមិទួល ពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុ តាងរួមមានពូថៅ ១ដើម ខ្សែច្រវ៉ាក់ថ្ពក់ សោរខាងចុង និងមានស្នាប់ដៃ សម្រាប់កាន់ ១ខ្សែឧបករណ៍ សម្រាប់ប្រើប្រាស់ គ្រឿងញៀន មួយចំនួន ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួ នបានហើយបាន បញ្ជូនមកទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យ បទល្មើសប្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួរ ជន សង្ស័យបានសារ ភាពថាខ្លួនឈ្មោះប៉ែន ឡុងស៊ាងជាអ្នក កាប់ម៉ូតូរបស់ជនរង គ្រោះពិតមែន ដោយម្ចាស់ ម៉ូតូនេះធ្លាប់កាប់ម៉ូតូ របស់ក្រុមខ្លួនដែរ ពេលកន្លងមក ។
ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំ បូងខេត្ត ដើម្បីចាត់ ការតាមច្បាប់៕