អាជ្ញាធរស្រុកមង្គលបូរី ចុះជួយនិងជម្លៀស កុមាកំព្រានៅក្នុងមណ្ឌល សង្គ្រោះជនអស់សង្ឃឹមទី២ ដែលរងផលប៉ះពាល់ ដោយសាទឹកជំនន់ទឹកភ្លៀង មកកាន់ទីទួលមានសុវត្ថភាព…!!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងកម្លាំងនគរបាល នៃអធិការដ្ឋានគរបាល ស្រុកមង្គលបូរីបានចុះ ជួយនិងជម្លៀសកុមា កំព្រានៅក្នុងមណ្ឌល សង្គ្រោះជនអស់សង្ឃឹមទី២ សាខាស្រុកមង្គលបូរី ស្ថិតក្នុង ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រ័ត្ន ដាស៊ីណង អភិបាលស្រុក មង្គលបូរី បានប្រាប់អោយដឹងថា ដោយស្ថានភាព ទឹកជំនន់ទឹកភ្លៀង កាន់តែឡើង និងដោយយកចិត្តទុកដាក់ ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ចំពោះសុវត្ថភាព  រស់នៅរបស់កុមារ កំព្រានៅក្នុងមណ្ឌល សង្គ្រោះជនអស់សង្ឃឹមទី២ សាខាស្រុកមង្គលបូរី រូបលោកបានដឹកនាំ កម្លាំងនគរបាល ស្រុកមង្គលបូរី ចុះជួយនិងជម្លៀសកុមារ កំព្រានៅក្នុងមណ្ឌលសង្គ្រោះ ជនអស់សង្ឃឹមទី២ និងប្រជាពលរដ្ឋ យកមកកាន់ទីទួលមាន សុវត្ថភាពភ្លាមៗផងដែរ។

លោកពៅ គឹមស៊ាង ប្រធានមណ្ឌលសង្គ្រោះ ជនអស់សង្ឃឹមទី២ សាខាស្រុកមង្គលបូរី បានប្រាប់អោយ ដឹងថា នៅក្នុង មណ្ឌលរបស់លោក មានបុគ្គលិកសរុប ចំនួន១៧នាក់ក្នុងនោះ មានស្រីចំនួន១១នាក់ ហើយក្មេងកំព្រា មានចំនួនសរុប១១៥នាក់ ក្នុងនោះមានស្រី ចំនួន៤១នាក់។

លោកពៅ គឹមស៊ាន ប្រធានសង្គ្រោះ ជនអស់សង្ឃឹមទី២ បានប្រាប់អោយដឹងបន្តរទៀតថា ដោយស្ថានភាពទឹក ជំនន់ទឹកភ្លៀងកាន់តែ មានសភាពឡើងជា បន្តររឿយៗធ្វើអោយកុមារ រស់នៅក្នុងមណ្ឌលពិបាក ក្នុងរស់នៅផង នោះក៏បានស្នើរ សុំអន្តរគមន៍ពីអាជ្ញាធរ ស្រុកដើម្បីជួយអន្តរាគមន៍ យកកុមារក្នុងមណ្ឌល មកកាន់ទីទួលមាន​ សុវត្ថភាព។

សូមបញ្ជាក់ផងដែរ ថាកុមារកំព្រារ ក្នុងមណ្ឌលសង្គ្រោះ ជនអស់សង្ឃឹមទី២ សាខាស្រុកមង្គលបូរី រួមទាំងប្រជាពលរដ្ឋ ដែលគ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀង ក្នុងភូមិឫស្សីក្រោយត្រូវ បានអាជ្ញាធរ ស្រុកមង្គលបូរី ចុះជួយនិងជម្លៀស យកទៅដាក់ទីទួលមាន សុវត្ថភាពហើយក្នុង ផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោក អ៉ឹងវណ្ណម៉ៅ ស្ថិតក្នុងភូមិចំការ តាដោកឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយសុវត្ថិភាពពុំមាន រងការគ្រោះថ្នាក់អ្វីទាំងអស់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *