លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនចំនួន ១,០០០,០០០៛ជូនលោកវរសេនីយ៍ទោ សៀង អ៊ិន នាយរងប៉ុស្តិ៍ដែល កំពុងសម្រាកព្យាបាល ជំងឺនៅគ្លីនិកឯកជន…….!!

(ក្រុងប៉ោយប៉ែត)៖ លោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថាន នាយរងប៉ុស្តិ៍នគរបាន អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតតំណាង អោយលោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រី ក្រោមឳវ៉ាតចំនួន៤នាក់ ដើម្បីចុះសួរសុខទុក និងនាំយកថវិការមួយ ចំនួនមកប្រគល់ជូន លោកវរសេនីយ៍ទោ  សៀង អ៊ិន អន្ថលេខ ៣៦០៩៩ ឋានៈនាយរងប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដែលមាន ជំងឺរលាកពោះ វៀនធំនិងកំពុងសម្រាក ព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ស្ថិតនៅក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដោយមានការយកចិត្ត ទុកដាក់ខ្ពស់ចំពោះ សុខទុក្ខមន្រ្តីក្រោម ឱវាទកន្លងមកលោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍  តែងតែផ្ដល់កម្លាំងចិត្ត និងបរិចាកនូវថវិកា ផ្ទាល់ខ្លួនឧបត្ថម្ភមន្ត្រី ដែលជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងនៅថ្ងៃនេះ លោកបានចាត់ បញ្ជូនក្រុមការងារ តំណាងឱ្យ ប៉ុស្តិ៍ចំនួន ០៤រូប ដើម្បីចុះសួរសុខ ទុក្ខលោកវរសេនីយ៍ទោ សៀង អ៊ិន និងបានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនចំនួន ១,០០០,០០០៛ (មួយលានរៀលគត់)ជូនអ្នកជំងឺថែមទៀតផង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *