ស្នងការនគរបាលខេត្ត នាំយកអំណោយរបស់ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិង កីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹមនៅស្រុកមង្គលបុរី..!!!

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងនិងក្រុមការងារអភិវឌ្ឍយុជនខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំ ប្ញស្សីក្រោកស្រុកមង្គលបុរី។ អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន: ១- អង្ករ ចំនួន ២០ការ៉ុង ស្មើនិង ១,០០០គីឡូ ២-មី ចំនួន ១៥០ កេស ៣-ទឹកសុទ្ឋ ចំនួន ៦០ យួរ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមនិងលោកជំទាវចំពោះក្មួយៗកុមារកំព្រាទាំងអស់។ ហើយលោកក៏បានអំពាវនាវ ដល់ក្មួយៗ ហាមចុះទៅលេងទឹកត្រូវស្តាប់បង្គាប់ គណៈគ្រប់គ្រង ម៉ែដោះ ត្រូវញាំស្អាត រស់នៅស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារដើម្បីគេចផុតពីជំងឺកូវីដ១៩អរគុណសន្តិភាព។៕ដោយ លោក សឿន វ៉ាន់ ម៉ាន់ លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *