(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នេះប្រជាពលរដ្ឋ ចំនួន២ភូមិ មាន ភូមិ ស្រះឈូកខាងកើត និងភូមិស្រះ ឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ ប្រជាពលរដ្ឋជាច្រើន រយនាក់បាននាំគ្នា មកពិនិត្យការប្រកាស កំណត់តំបន់ធ្វើការ វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជា ប្រព័ន្ឋនេះដោយទឹក មុខរីករាយ ដោយមានការចូល រួម លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមាន ជ័យ និងអភិបាលរងស្រុក និងមន្ទីរអង្គភាព ពាក់ព័ន្ធជាច្រើនរូប។
ក្នុងនោះលោក អាង ណារិទ្ធ បានមានប្រសាសន៍ ថាការបិទផ្សាយប្រកាស តំបន់វិនិច្ឆ័យជា សា ធារណះនេះមុនចែក ប្រគល់វិញ្ញាបណ្ណប័ត សម្គាល់ម្ចាស់ អចលនវត្ថុជូន ប្រជាពលរដ្ឋដែលមាន ក្បាលដីនៅក្នុងភូមិ ឃុំ ខាងលើ លោកបានឲ្យម្ចាស់ ដីទាំងអស់នាំគ្នា មកពិនិត្យលើឯកសារ ដែល ខ្លួនមានក្រែងខុស ឬច្រឡំឈ្មោះអាយុ ភេទទីកន្លែងមុន ពេលទទួលបាន ប័ណ្ណដែលត្រូវ ចែកជូនប្រជាពល រដ្ឋចំពោះស្ថាប័ន រដ្ឋក៏ត្រូវចូលរួម ពិនិត្យផងដែរ។
ហើយប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវ ចេះសាមគ្គីសម្រប សម្រួលគ្នានៅតាម ព្រំដីរៀងៗខ្លួន ចៀស វាងកើតរឿងទំនាស់ ប្តឹងផ្តល់គ្នាចូលតុលា ការធ្វើអស់លុយ ហើយនៅពេល ទទួលបាន ប័ណ្ណ ហើយត្រូវចេះរក្សា ឲ្យបានគង់វង្សជាស វាងបាត់ប្រើប្រាស់ មិនចំគោលដៅជាដើម។
លោកអាង ណារិទ្ធ បានបញ្ជាក់ឲ្យ ដឹងទៀតថាយោងតាម ប្រសាសន៍លោកជា សុផារ៉ារដ្ឋ មន្ត្រី ក្រសួងរៀនចំដែន ដីនគរូបនីយកម្មនិង សំណង់បានបង្ហាញ ទិដ្ឋភាពបញ្ហាលើ ដីធ្លីការចែក ប័ណ្ណ មានសារសំខាន់ ណាស់សម្រាប់ ប្រជាពលរដ្ឋ ត្រូវចេះ សាមគ្គី គ្នាចៀសវាង កុំឲ្យកើត មាន ទំនាស់បញ្ហាព្រំដី ព្រំទល់ជាប់គ្នា ទ្រព្យ ប្តី ទ្រព្យ ប្រពន្ធ ត្រូវពិនិត្យឲ្យបាន ច្បាស់លើឯក សារ ក្នុងរយះពេល១៥ ថ្ងៃ មុនចេញប្លង់ដីកម្មសិទ្ធិ រៀងខ្លួនឲ្យ។
ហើយក្រុមការងារ ចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ កម្មវិធីអនុវិស័យរដ្ឋ បាលដីធ្លីខេត្ត សម្រេច ទទួលផល ដែលត្រូវប្រគល់ វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុមានដីលំ នៅដ្ឋាន ដីក សិកម្ម ដីវត្តដី សាលារៀន ដីស្រះ ដីទួល ដីបឹង ដីទួល កប់ខ្មោច និងមាន ដីទំនាស់ ដីគ្មាន ទិន្នន័យកំពុង បិទផ្សព្វផ្សាយ វិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលន វត្ថុឲ្យទៅភូមិ បានទទួល ប័ណ្ណកម្មសិទ្ធិ កាន់កាប់ ដីធ្លីដោយជោគ ជ័យផងដែរ ។
ក្នុងនោះ លោកលីសារី បានថ្លែងអំណគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម ស្វែងយល់ អំពីការចុះបញ្ជី ដីធ្លីមានលក្ខណះ ជាប្រព័ន្ធដើម្បីពិនិត្យ ថាតើការចុះបញ្ជីមាន លក្ខណៈជាប្រ ព័ន្ធ មានភាពសុក្រឹត្យ ទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹម ត្រូវហើយ រួមចំណែក នូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារ ដីធ្លីប្រកបដោយ ប្រសិទ្ធ ភាពខ្ពស់កាត់ បន្ថយភាពក្រីក្រ ស្ថេភាពសង្គម និង ការអភិឌ្ឍន៍ សេដ្ឋកិច្ចឲ្យ កាន់តែប្រសើឡើង ស្របតាមគោល នយោបាយរបស់ រាជរដ្ឋភិបាលដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទ៦នេះផងដែរ៕