ឯកឧត្តម គន់ គីម បានយកនាំយក អំណោយសម្តេច ហ៊ុនសែននិងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មក ស្នាក់នៅទីទួល សុវត្ថិភាពចំនួន ១២១គ្រួសារ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២នេះ លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១  គណៈកម្មាធិកា រជាតិគ្រប់គ្រង គ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ជាមេបញ្ជាការតំបន់ទិសទី១ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ជាច្រើននាក់់ទៀត បាននាំយកអំណោយ សម្តេចហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ពលរដ្ឋ រងគ្រោះដោយទឹកជំនន់ មកស្នាក់នៅទីទួល សុវត្ថិភាពចំនួន១២១គ្រួសារ មកពី ៦សង្កាត់ សង្កាត់ព្រះពន្លា សង្កាត់ភ្នៀត សង្កាត់អូរបំបិល សង្កាត់កោះពងសាត់ សង្កាត់កំពង់ស្វាយ និងសង្កាត់ទឹកថ្លា។

ក្នុង១គ្រួសារទទួលបាន ឃីត១កញ្ចប់ ២អង្ករ១០គីឡូក្រាម ៣មី១០កញ្ជប់ ៤ត្រីខ ៥កំប៉ុង ៥ទឹកស៊ីអ៊ីវ ២ដប ៦ទឹកត្រី២ដប ៧ធូបមូស១ដុំ ៨សារុងមួយ ៩មុង១ ១០ទឹកសុទ្ឋ ៣ដប១១ សាប៊ូដុសខ្លួន២ដុំ ១២ថ្នាំពេទ្យ ១កញ្ចប់។ ពិធីចែកអំណោយនេះ នៅភោជនីយដ្ឋានសែសិន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា លោកអមដំណើរ លោក ទេសរដ្ឋមន្ត្រី គន់ គីម នេះដើម្បីចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀង ជាក់ស្តែងថាផ្ទះ ប្រជាពលរដ្ឋលិច ប៉ុន្មានគ្រួសារ ជញ្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្តិភាព  ប៉ុន្មានគ្រួសារ ដើម្បីយកស្បៀងទៅ ចែកឲ្យផ្ទាល់ដៃ និងចែកបន្តបន្ទាប់ ទៀតនៅស្រុកផ្សេងៗ ដែលរងគ្រោះដោយទឹកជំនន់នេះ។

ក្នុងការចុះពិនិត្យ ប្រជាពលរដ្ឋ រងគ្រោះដោយជនន់ ទឹកភ្លៀងនោះ លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីជំនន់ ទឹកភ្លៀងមកដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះ ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងទូទាំង ក្រុង ស្រុកទាំង៩របស់ខេត្ត ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ប្រជាពលរដ្ឋ លិចលង់ផ្ទះសម្បែង និង មានប្រជាពលរដ្ឋ ស្លាប់ដល់ទៅ២៤នាក់ហើយ។

ក្នុងនោះឯកឧត្តម គន់ គីម បានមានប្រសាសន៍ដែរថា ដោយមើលឃើញ អំពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋរង គ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀង កំពុងខ្វះខាតស្បៀងខ្លាំង ឯកឧត្តមនិង ក្រុមការងារបានដឹកនាំ អំណោយរបស់ សម្ដេចអគ្គមហា សេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះ បន្ទាន់យកមកចែក ឲ្យដើម្បីរួមចំណែកដោះ ស្រាយការលំបាក ដល់ប្រជាពលរដ្ឋជួប គ្រោះធម្មជាតិនេះ ។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹ កជំនន់ទាំងអស់ត្រូវ បានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាល ខេត្ត ក្រុង ស្រុកបានជួយដឹក ជញ្ជូនជន្លៀស ប្រជាពលរដ្ឋទាំង អស់ទៅដាក់ទីទួល សុវត្ថិភាពហើយ ប្រជាពលរដ្ឋខ្លះអាច នៅផ្ទះបណ្តោះអាសន្ន បានក៏ធ្វើការចែកស្បៀង ឲ្យហូបជាបណ្ដោះ អាសន្នជាហូហែរផងដែរ។

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ ប្រជាពលរដ្ឋរងគ្រោះ ទាំងអស់ត្រូវចេះ ថែទាំសុខភាព សម្អាតអនាម័យ ជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ ដើម្បីការពារជំងឺ ឆ្លងនានាដូច ជាកូវីដ.១៩ជាដើម បើ មាន បញ្ហា សុខភាព បឋម សូម អញ្ជើញ ទៅ ពិគ្រោះ ពិនិត្យ សុខភាព និង ទទួល សេវា ឬ ថ្នាំសង្កូវ នៅ មណ្ឌល សុខភាពដែលនៅជិតផ្ទះ។

ប្រជាពលរដ្ឋ ត្រូវ ថែរក្សា សុខភាព និង មាន អនាម័យ ឲ្យ បានល្អ គឺ ហូប ស្អាត ផឹក ស្អាត រស់នៅ ស្អាត ត្រូវ ប្រុងប្រយ័ត្ន សត្វ អ សិរ ពិស ទិច ឬ ខាំ ជាងនេះទៀត ការពារ កូនចៅ តូចៗ មនុស្ស ចាស់ជរា ស្ត្រី មាន ផ្ទៃពោះ កុំ ឲ្យ លេង ឬ ចុះ ទឹក ដោយ គ្មាន មនុស្ស ធំ ពេញកម្លាំង នៅក្បែរ ដើម្បី បង្ការ គ្រោះថ្នាក់ ជាយថាហេតុផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *