(ខេត្តបន្ទាយមានជ័យ)៖ ទឹកជំនន់ ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ មកពីប្រទេសថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ៩ខែតុលា ឆ្នាំ២០២២នេះ ជន់លិចយ៉ាងខ្លាំងស្ទើរ៩ ក្រុង ស្រុក ផលប៉ះពាល់ ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង ទឹកធ្លាក់មកពីប្រទេសថៃនេះ បង្កឲ្យមានមនុស្ស ស្លាប់ដល់ទៅចំនួន១៤នាក់ ផ្ទះប្រជា ពលរដ្ឋលិចលង់ មានចំនួន៩,២១៨ខ្នង មនុស្សរាយ៤០,៦៣៧នាក់ ផលដំណាំស្រូវជាង ៣,៥០០០ហិច និងមាន វត្តចំនួន ៤៣ វត្ត សាលារៀនសរុបមានចំនួន ៩១សាលា ធ្វើឲ្យប៉ះពាល់ដល់ សិស្សសាលា មានចំនួន២១,២៨៩នាក់ ស្រី១០,៤៩៤នាក់ ប៉ះពាល់ដល់ មណ្ឌលសុខភាព មានចំនួន៣កន្លែង ប៉ះពាល់ផ្លូវ គ្រប់ប្រភេទចំនួនសរុប ២៤,២៥០ ម៉ែត្រផងដែរ ។
ផលប៉ះពាល់ខាងលើកង កំលាំងទាំង៣ស្ថាប័ណ្ណ តាមដានជាប់ជាប្រចាំ នេះបើតាមការ អះអាងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តបន្ទាយមានជ័យ និង ប្រធានមន្ទីរពាក់ព័ន្ធ។
លោកអ៊ុំ រាត្រី បានថ្លែងក្នុងពេលជួបពលរដ្ឋ រងគ្រោះដោយទ៊ឹកជំនន់ មកទួលសុវត្ថិភាពថា ការចុះពិនិត្យស្ថានភាព ស្រូវនិងក្នុងកិច្ចប្រជុំ បន្ទាន់មួយជាមួយលោក ទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយនាសាលប្រជុំ ខ សាលាខេត្តនារសៀល ថ្ងៃទី៩ខែតុលានេះឃើញ ថាទឹកជំនន់ និងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ស្រកនៅខាងលើ ហើយស្រុងមក ខាងក្រោមនោះ បានបន្តមកប្រមូលផ្តុំ នៅស្ទឹង ក្រុងសិរីសោភ័ណ ក្រុងសិរីសោភ័ណ ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី ស្ទឹងក្រឡាញ់ ស្រុកព្រះនេត្រព្រះ ទឹកបានស្រកចុះ តិចតួចប៉ុណ្ណោះ ។
លោកអ៊ុំ រាត្រីបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពករដ្ឋរង គ្រោះដោយទឹកជំនន់នោះ ត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ពីសម្តេច តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ចុះជួយខេត្តបន្ទាយមានជ័យ លោកទេសរដ្ឋមន្ត្រីគន់ អនុប្រធានទី១ គណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អង្គភាពទាំង៣ស្ថាប័ណ្ណ មានកម្លាំងទាហាន កំលាំងនគរបាល កងកំលាំងអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំសង្កាត់ផងដែរ លោកអ៊ុំ រាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាមន្ត្រី ជំនាញនិយាយថា ទឹកនិងស្រកទៅវិញ ប្រហែលដាច់ខែតុលានេះ សូមប្រជាពលរដ្ឋកុំបារម្ភ៕