ឯកឧត្តម អ៊ុំ រាត្រី ចូលរួមពិធីប្រកាស លោក បោន ប៊ិន ជាប្រធានក្រុមការងារ គណបក្ស ស្រុកភ្នំស្រុក ជំនួសលោកអោមចន្ថា

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃ ទី១២ ខែតុលាឆ្នាំ២០២២នេះ នៅសាលាស្រុកភ្នំស្រុក បានធ្វើពិធីប្រកាស លោក បោនប៊ិន ជាប្រធានក្រុមការងារ គណបក្ស ស្រុកភ្នំស្រុក ជំនួសលោកអោមចន្ថា ដល់អាណត្តិ ឡើងទៅធ្វើការងារ នៅក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រកាសនោះ មានការចូលរួម លោកអ៊ុំ រាត្រី ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម អនុប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្ត  ស្រុកសមាជិក-សមាជិកា គណបក្សមូលដ្ឋាន ឃុំទាំង៦ទូទាំងស្រុក ចំនួន១៩២នាក់ បានចូលរួម ផងដែរ ។

ក្នុងនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ ថាពិធីប្រកាស លោក បោន ប៊ិន ជាប្រធានក្រុមការងារ គណបក្ស ស្រុកភ្នំស្រុក ជំនួសលោកអោមចន្ថា នេះតាមសេចក្តី សម្រេចរបស់គណ: កម្មាធិការគណបក្ស ខេត្តបាន ចាត់តាំង ១លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រុក ២លោក ឃ្លោក នួយ អនុប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រុក ៣លោកឧត្តមសេនីយត្រី ជឹម ប៊ុនអាន អនុប្រធានក្រុមការងារ ចុះជួយស្រុកភ្នំស្រុក និងសមាសភាព អនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។

ឯកឧត្តម អ៊ុំ រាត្រីបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាង៣០ឆ្នាំ កន្លងមកហើយគ្រប់អាណត្តិ វាតែងតែជួបប្រទះគុណ វិបត្តិនិងគុណសម្បត្តិ ជាសមិនផុតឡើយ តែសំខាន់គណបក្ស ប្រជាជនក្នុងរយៈ ពេលដឹកនាំជាង៣០ឆ្នាំ នេះបានធ្វើការកសាង សមិទ្ធិផលយ៉ាងច្រើន រាប់មិនអស់ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ពីឆ្ងាយឲ្យមកជិត ស្ពាន ថ្នល់ជាតិ ថ្មល់លំ វត្តអារាម ធារាសាស្ត្រ ខ្វាត់ខ្វែងជុំវិញស្រុក ភ្លើងតចូលដល់ទីជនបទ ចុះជួយជនរងគ្រោះ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ មិនប្រកាន់និន្នាកាន យោបាយបក្សនេះបក្សនោះ ពិសេសនៅស្រុកភ្នំស្រុក បានជួយប្តូរពីផ្ទះស្បូវ មកជាសង័្កសីរាប់ពាន់ ខ្នងជូនដល់ ប្រជាពលរដ្ឋទៀតផង។

ឯកឧត្តម អ៊ុំ រាត្រីបានបញ្ជាក់ទៀតថាលោក ដែលទើបតែធ្វើពិធី ប្រកាសតែងតាំងថ្មីៗនេះ ត្រូវចុះតាមមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ មើលសមាជិសមាជិការ របស់គណបក្សប្រជាជន ដើម្បីបង្ហាញអំពីលទ្ធផល ការងារដែលគណបក្ស សម្រេចបាននិង លើកយកនូវបញ្ហា ប្រឈមនានាដែលនៅ សេសសល់ទាំងប៉ុន្មាន ដើម្បីធ្វើការដាក់ ផែនការអភិវឌ្ឍន៍ និង ដោះស្រាយបន្តទៀត។

ត្រូវបន្តចុះជួយប្រជាពលរដ្ឋ និង ពិនិត្យដោះស្រាយ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែល កំពុងប្រឈម និង ដោះស្រាយ អំពីកង្វល់របស់គាត់ ដែលមានបញ្ហាដូចជា គ្រឿងញៀន ល្បែងស៊ីសង និងសន្តិសុខសុវត្តិភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋានដើម្បី ធានាប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណះ និងសេវាតម្រូវការរបស់ ពលរដ្ឋជាដើម។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ បន្តទៀតថាយើង ទាំងអស់គ្នារស់បាន សុខសប្បាយរហូត មកដល់ពេលនេះ ដោយសាប្រទេសជាតិ យើងមានសុខសន្តិភាព និង ស្ថេរភាពនយោបាយ ល្អមានថ្នាក់ដឹកនាំល្អ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃ ព្រះរាជាណាចក្រ កម្ពុជា បានធ្វើឲ្យប្រទេសជាតិ យើងបានបញ្ចប់ សង្រ្គាមរំារ៉ៃ ក្រោម គោលនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និង មានការអភិវឌ្ឍន៍ លើគ្រប់វិស័យដូចបង ប្អូនប្រជាពលរដ្ឋបាន ឃើញនៅក្នុងភូមិ ឃុំរបស់ខ្លួនស្រាប់  ដូចឆ្នេះហើយយើង ទាំងអស់គ្នាត្រូវតែ ចូលរួមចំណែកក្នុង ការថែរក្សាការពារ នូវសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អ នេះជាមួយរដ្ឋអំណាច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *