សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ចូលរួមរំលែកទុក្ខ  និងចាត់មន្ត្រីនាំយកបច្ច័យ- សម្ភារចូលបុណ្យ  ជូនដល់គ្រួសារ កុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល …!!

(ភ្នំពេញ) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី១៤  ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក ជំទាវ ម៉ែន នារីសោភ័គ  អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតជា មួយក្រុមគ្រួសារ សពកុមាររងគ្រោះ ក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

សពកុមាររងគ្រោះទាំង ១០នាក់ ដែលបានរកឃើញ បានធ្វើបុណ្យ  និងបូជានៅក្នុង វត្តកំពង់ភ្នំក្នុង ស្ថិតក្នុង ស្រុកលើកដែក  ខេត្តកណ្តាល។ ដោយឡែក សពកុមារ ម្នាក់ទៀត ដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករក ដោយកម្លាំង ចម្រុះនៅឡើយ។

ស្ថិតក្នុងវេលាដ៏ សោកសង្រេងនេះ លោកជំទាវ  អគ្គលេខាធិការ បានពាំនាំនូវការរំលែក ទុក្ខដ៏ក្រៀមក្រំបំផុតពី  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើចូលរួម សម្តែងនូវសមាន ទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាង ក្រៃលែងបំផុត ប្រកបដោយសេចកី្ត សង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងហេតុការណ៍ដ៏ សោកសៅនេះ និងសូមឧទ្ទិសបួង សួងឱ្យដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់ បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿង ឧបភោគបរិភោគ និងបច្ច័យសម្រាប់ ចូលបុណ្យសពទាំង១១ (រួមទាំងសព១ ដែលកំពុងស្វែងរក) ដោយក្នុង គ្រួសារនីមួយៗរួមមាន៖  អង្ករ១០០គីឡូក្រាម,  មី៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច៥កេស និងថវិកា៥លានរៀល ។

បន្ទាប់ពីបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពខាងលើ រួចមក លោកជំទាវ អគ្គលេខាធិការ  និងក្រុមការងារ  បានអញ្ជើញចុះសួរសុខទុក្ខ  និងនាំយកផ្លែឈើជូន ដល់កងកម្លាំងចម្រុះ ទាំងអស់ដែលកំពុង បំពេញប្រតិបត្តិការស្វែង រកកុមារដែល បាត់ខ្លួនចុងក្រោយ និងសូមជូនពរកងកម្លាំង ទាំងអស់មានសុវត្ថិភាព ហើយរកឃើញកុមារនោះ ក្នុងពេលឆាប់ៗនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *